Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រយ័ត្ន ជាពិសេសប្រុសៗ ! ប្រើវិធីនេះបន្លំធ្វើជាស្រីស្អាត ល្បួងបុរសៗរាប់ពាន់នាក់ ឲ្យផ្ញើរូបថតអាក្រាត ដើម្បីជំរិតទារប្រាក់ ឃើញហើយស្មានមិនដល់

ប៉ូលីសចិនកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ថ្មីៗនេះ បានបង្ហោះនៅលើបណ្តាញសង្គម Weibo នូវវីដេអូមួយដែលបង្ហាញពីល្បិចកល ដ៏មិននឹកស្មានដល់របស់ឧក្រិដ្ឋជន ដែលក្លែងខ្លួនជាស្រីស្អាត ដើម្បីទាក់ទាញជនរងគ្រោះ។

យោងតាមរបាយការណ៍ នោះការជជែកលេងក្នុងលក្ខណៈ «អាក្រាតកាយ» តាមអ៊ិនធឺរណែត បានក្លាយជានិន្នាការចម្លែកមួយ នៅក្នុងប្រទេសចិន ហើយអ្នកបោកប្រាស់ បានចូលរួមការសន្ទនាបែបនេះយ៉ាងច្រើន។

បន្ទាប់ពីត្រូវបានគេបញ្ចុះបញ្ចូលឱ្យចូលរួម, ក្រោយមកជនរងគ្រោះបានរកឃើញថា រូបភាពអាក្រាតរបស់ពួកគេ ត្រូវបានគេថត ហើយអ្នកបោកប្រាស់ បានទាមទារការបង់ប្រាក់ ជាថ្នូរកុំអោយចែកចាយរូបរបស់ពួកគេ។

នៅក្នុងវីដេអូ បុរសអ្នកបោកប្រាស់២នាក់ ដែលត្រូវបានចាប់ខ្លួន បានបញ្ចេញនូវរូបរាងជានារីដ៏ស្រស់ស្អាត ដែលស្ថិតក្នុងសម្លៀកបំពាក់ស៊ិចស៊ី ដ៏ទាក់ទាញខ្លាំង។ តែទោះជាយ៉ាងណាក៏ដោយ ត្រឹមតែពីរបីវិនាទីក្រោយមក គឺពីមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ បានចាប់ផ្តើមបង្ហាញទៅជាទម្រង់ពិត របស់មនុស្សប្រុសដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលត្រូវបានដក «ស្បែកក្លែងក្លាយ» ចេញចាប់ពី.ករហូតដល់ទៅខាងក្រោមចង្កេះរបស់បុរសទាំងពីរ។

ប៉ូលីសបានថតរូបអាវទ្រនាប់ និងខោទ្រនាប់ មុនពេលឲ្យពួកគេដោះស្បែកសាច់ក្លែងក្លាយ ដើម្បីបង្ហាញទ្រូងបុរសពិតៗរបស់ពួកគេ។ ហើយចុងក្រោយ ប៉ូលីសក៏បានបក «ស្បែកមុខ» ក្លែងក្លាយជាទម្រង់មុខស្រីស្អាត របស់ពួកគេផងដែរ។

ជាមួយនិងករណីដ៏មិនធម្មតានេះផងដែរ ប៉ូលីសចិនបានចេញសេចក្តីព្រមាន ជាផ្លូវការដល់បុរសៗជនជាតិចិនទាំង សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលចូលរួមក្នុងវេទិកាតាមអិុនធើណែត និងបន្ទប់ជជែក។ ប៉ូលីសថែមទាំងបានផ្សព្វផ្សាយវីដេអូ នៅលើបណ្តាញសង្គម Weibo ជាមួយសារផ្តាំផ្ញើយ៉ាងខ្លីថា “ប្រុសៗយល់ល្អ កុំជជែកលេងអាក្រាត បើមិនចង់ជួបទុក្ខ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×