Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដពីរគ្រឿង បុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង យកទៅជួសជុលរៀងខ្លួន

ភ្នំពេញ ៖ រថយន្ដពីរគ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងមានបុរសម្នាក់រងរបួសស្រាល ។ ហេតុហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង២០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១៥៩កែង នឹងផ្លូវ៨២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដសាំយ៉ុងមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AP-2658 បើកបរដោយជនជាតិកូរ៉េ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដព្រុសពណ៌ក្រហមពាក់ផ្លាកលេខ 2BD-5587 ក្នុងទិសដៅត្បូងមកជើងក្នុងល្បឿនលឿនដូចគ្នា ខណៈពេលដល់ចំណុចផ្លូវបំបែកជាបួន ក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្ដព្រុសខ្ទេចមួយកំណាត់មុខ ឯរថយន្ដសាំយ៉ុងវិញ រងការខូចខាតផ្នែកពីមុខចំហៀងខាងស្ដាំយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ចំណុចកើតហេតុ បានឲ្យភាគីទាំងពីរចរចាគ្នារួចហើយ ភាគីទាំងពីរ ក៏បានយករថយន្ដទៅជួសជុលរៀងៗខ្លួន ៕ រក្សាសិទ្ធិដោយ៖មីដា

×