Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ចរន្ត​អគ្គីសនី​ឆេះ​បង្គោល​ភ្លើង ​ផ្អើល​ប្រជាពលរដ្ឋ​ជិតខាង​ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះមក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​

ភ្នំពេញ​÷​ឆ្លង​ចរន្តអគ្គីសនី​ ឆេះ​បង្គោល​ភ្លើង​ ២​ដើម​ជាប់​នឹង​កា​រ៉ា​ស់​សាំង​ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ទាំង​កណ្តាលយប់​ រត់ចេញ​ពី​ផ្ទះ​ទាញ​បំពង់​ពន្លត់អគ្គីភ័យ​មកជួយ​បាញ់​ពន្លត់​ជាច្រើន​បំពង់​ដើម្បី​ទប់ស្កាត់ សំណាងល្អ​មិន​រាលដាល​ទៅលើផ្ទះ​ប្រជា​ពលរ​ដ្ឋ្​ជិតខាង​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​ បានកើត​ឡើង​កាលពី​វេលា​ម៉ោង ​២និង​៣០​នាទី​ ទៀបភ្លឺ​ ឈានចូល​ថ្ងៃទី​ ២៥ ខែ​ឧ​សភា ឆ្នាំ​២០២១ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ ធានី​ភ្នំពេញ​។​

​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​គាត់​បានឃើញ​បង្គោល​ភ្លើង​មួយ​ដើម​នៅជាប់​និង​កា​រ៉ា​ស​សាំង​សូ​គី​មុិ​ច បាន​ទុស្សេ​ខ្សែភ្លើង​ឆេះ​តែមួយ​បង្គោល​នោះទេ​បន្ទាប់មក​ក៏​ឆ្លង​រាលដាល​ឆេះ​ទៅ​បង្គោល​មួយទៀត​ជា​បន្តបន្ទាប់​ រួច​ក៏បាន​បងប្អូន​ប្រជាពលរដ្ឋ​រត់ចេញ​ពីក្នុងផ្ទះ​ទាញ​បំពង់​ពន្លត់អគ្គីភ័យ​ជាច្រើន​បំពង់​មក​បាញ់​ពន្លត់​ ជួយ​ទប់ស្កាត់​កុំឲ្យ​មាន​ការរីក​រាល ដាល​ប​ន្ថែម​ បន្ទាប់មក​ក៏​ទំនាក់ទំនង​ទៅ​សម​ត្ថកិច្ច​សុំ​រថយន្ត​ពន្លត់អគ្គីភ័យ​ឲ្យ​ចុះមក​បាញ់​ពន្លត់​អោយ​រលត់ទៅវិញ​តែម្តងទៅ​។​

​ក្រោយពេល​ឆ្លង​ចរន្ត​អគ្គីសនី​ឆេះ​បង្គោល​ភ្លើង ​២​ដើម​ ឃើញថា ​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​អស់​ជាច្រើន​បំពង់​និង​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះមក​បាញ់​ពន្លត់​២​គ្រឿង ។ មិនមាន​នាក់​ស្លាប់ និង​មិនមាន​នាក់​រងរបួស​នោះ​ខូចខាត​តែ​ខ្សែភ្លើង​ដាច់​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​៕ ដោយ ៖ សាមេ​ត​

×