Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការងារ​សាងសង់​ផ្នែក​ភូមិឋាន​កីឡា នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គ្រោង​បញ្ចប់​ចុងឆ្នាំ​២០២២

ភូមិឋាន​កីឡា​ដែលជា​ផ្នែក​មួយ​រណប​ឲ្យ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បើតាម អ្នកឧកញ៉ា សៀ ឫទ្ធី តំណាង​ក្រុមហ៊ុន​សាងសង់ World Bridge Sport Village បាន​អះអាងថា នឹង​ខិតខំ​សាងសង់​គម្រោង​ភូមិឋាន​កីឡា​នេះ ឲ្យ​ទាន់ពេលវេលា​កំណត់ នៅ​ចុងឆ្នាំ​២០២២ តាមរយៈ​ការ​សម្រុក​ធ្វើ​ការងារ​ទាំងយប់​ទាំង​ថ្ងៃ ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ក៏​គម្រោង​នៅតែ​បន្ត​ការសាងសង់​ជាប់​ជានិច្ច ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។

​ការអះអាង​របស់ អ្នកឧកញ៉ា សៀ ឫទ្ធី ធ្វើឡើង​នា​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំពោះមុខ លោក ថោង​ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា ខណ​:​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​ជំរុញ​ការសាងសង់​ភូមិ​ថា​ន​កីឡា (Sport Village) នៅក្នុង​បរិវេណ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​ក្នុង​ដំណើរ​ពិនិត្យមើល​វឌ្ឍនភាព​នេះ លោក រដ្ឋមន្ត្រី ថោង ខុន និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ បាន​ជំរុញ​ក្រុមហ៊ុន World Bridge Sport Village ឲ្យ​ព​ន្លឿ​ន​ការសាងសង់​កន្លែង​ស្នាក់នៅ (​ភូមិឋាន​កីឡា​) និង​កំណត់​ទីតាំង​អាហារ​ដ្ឋា​ន​សម្រាប់​បម្រើ​ឲ្យ​ប្រតិភូ​កីឡា និង​អត្ត​ព​លិ​ក សរុប​ប្រមាណ ១​ម៉ឺន​នាក់ អំឡុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានផ្ដល់​ទំនុកចិត្ត​បន្ថែម​ដល់​ក្រុមហ៊ុន World Bridge Sport Village ដោយ​ធ្វើយ៉ាងណា ឱ្យជួយ​សម្រប​សម្រួលកា​រងារ​រដ្ឋបាល ក៏ដូចជា​ដោះស្រាយ​ការងារ​ប្រឈម​មួយចំនួន​អំឡុងពេល​សាងសង់ ហើយ​សូមឱ្យ​ចាត់តាំង​មន្ដ្រី​ប្រចាំ​ការជួយ​លើ​ការងារ​ជំនាញ​ផង និង​ការងារ​សម្របសម្រួល​ផង ចៀសវាង​ការរាំងស្ទះ​ក្នុង​ដំណើរការ​សាងសង់​ភូមិ​ឋា​កីឡា​មួយ​នេះ ដើម្បី​ឆ្ពោះទៅ​សម្រេច​ការងារ​សាងសង់​តាម​ផែនការ​កំណត់ បញ្ចប់​នៅ​ចុងឆ្នាំ​២០២២៕ ពិសិដ្ឋ CEN​

×