Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ណា​ទ្រាំ​បាន​ បើ​ប្តី​សុំ​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធចុង​អស់ចិត្ត​សិន ​ទើបបាន​ត្រឡប់មក​រកប្រពន្ធ​ដើម​វិញ​

ភ្នំពេញ​÷​មានរឿង​ភ្ញាក់ផ្អើល​មួយ​ទាំ​យប់​ ដោយ​ប្រពន្ធដើម​បាន​តាម​ទាន់​ប្តី​កំពុងតែ​រួមមេត្រី​ជាមួយនឹង​ប្រពន្ធចុង​នៅក្នុង​បន្ទប់​ជួល​យ៉ាង​សប្បាយ​ភ្លេច​គិតដល់​កូន​និង​ប្រពន្ធ​ ដែល​ធ្លាប់​រួមរស់​ជាមួយនិង​គ្នា​១០​ឆ្នាំ​មកហើយ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៩​និង៣០​នាទី​យប់​ ថ្ងៃទី​២៤ ខែឧសភា​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភព​ព័​ត៍​មាន​ពី​ប្រពន្ធដើម​មានឈ្មោះ​រៀម​ច​ន្ធី​ម ភេទ​ស្រី​អាយុ​៤៦ ឆ្នាំ​បាន​រៀបរាប់​ឲ្យ​ដឹងថា គាត់​និង​ប្តី​បានរួម​រស់នៅ​ជាមួយគ្នា​១០​ឆ្នាំ​មកហើយ ​និង​បាន​កូនស្រី​មួយ តែ​ដោយ​ប្តី​របស់គាត់​បាន​លួច​ទៅ​ទំនាក់ទំនង​ជាមួយនិង​ស្រី​ថ្មី​បន្ទាប់មក​ប្តី​របស់គាត់​ក៏បាន​ប្រាប់​គាត់​ថា​ សុំ​ទៅ​រសនៅ​ជាមួយនិង​ប្រពន្ធចុង​មួយ​រយៈពេល​អស់ចិត្ត​ពី​ប្រពន្ធចុង​ហើយ​ទើប​គាត់​និង​វិល​មករក​ប្រពន្ធដើម​និង​កូន​គាត់​វិញ តែ​ដោយ​ឮ​ពាក្យ​ចេញពី​មាត់​ប្តី​បែបនេះ​ប្រពន្ធដើម​ក៏​ផ្ទុះ​កំហឹង​ខ្លាំង​ស្រាប់តែ​យប់​ថ្ងៃកើតហេតុ​ខាងលើ​គាត់​ក៏បាន​ជិះ​កង់​បី​មក​លួច​តាមមើល​ប្តី​ជាច្រើន​ដង​ទើប​មក​ឃើញ​កំពុងតែ​រសនៅក្នុង​បន្ទប់​ជួល​ជាមួយ​ប្រពន្ធចុង បន្ទាប់មក​គាត់​ក៏​ស្ទុះ​ទៅ​វាយ​ប្រតាយប្រតប់​គ្នា​ជាមួយ​ប្រពន្ធចុង​នៅក្នុង​បន្ទប់​ជួល​ផ្អើល​នាក់​ជិតខាង​និង​សម​ត្ត​កិច្ច​ចុះមក​ជួយ​អន្តរាគមន៍​ភ្លាមៗ​។​

​ក្រោយពេល​សមត្ថកិច្ច​ចុះមក​ដល់​រួច​ក៏បាន​យកប្រពន្ធ​ចុង​និង​ប្ដី​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​អូរ​បែកក្អម​ដើម្បី ធ្វើការ​សួរនាំ​និង​ឲ្យ​ភាគី​ទាំងសង្ខាង​សម្របសម្រួល​គ្នា​៕ សាមេ​ត​

×