Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត ! ចាប់ចោរបានហើយ ឃើញតែម៉ូតូ និងមាសបន្តិចបន្តួច ខណៈទូដែក បែរ លោកចោរឆ្លើយថា យកទៅបោះចោលបាត់ (វីដេអូ)

ភ្នំពេញ ៖ គួររម្លឹកឡើងវិញបន្តិចថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានករណីចោរគាស់ផ្ទះ ស្រ្តីអ្នកលក់ឡេអនឡាញល្បីឈ្មោះម្នាក់ នៅម្តុំបឹងសាឡាង ប្រមូលយកអស់ទ្រព្យសម្បត្តិគ្មានសល់ ខណៈពេលម្ចាស់មិននៅផ្ទះចាក់សោចោល ព្រោះគ្រួសាររបស់គាត់ទាំង៧នាក់ កើតកូវីដ១៩ ត្រូវជាប់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។

បើតាមការ Live វីដេអូបញ្ជាក់ពីស្រ្តីម្ចាស់ផ្ទះរងគ្រោះ ដែលជាតំណាងចែកចាយ ផលិតផលសម្ផស្សដ៏ធំមួយ ប្រចាំបឹងសាឡាង បានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបានបាត់បង់រួមមាន៖ គ្រឿងអលង្ការ មាស ពេជ្រ លុយកូនជ្រូកប្រហែល ២ ម៉ឺនដុល្លារ លុយផ្ទុកក្នុងទូដែក (លើកទៅបាត់) ប្រហែលជាង ១០ ម៉ឺនដុល្លារ និងឯកសារដីធ្លីមួយចំនួន។

តែទោះយ៉ាងណា ក្រោយធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃរួចមក នៅទីបំផុត សមត្ថកិច្ចបានបង្ហាញមុខចោរ ២ នាក់ ជាមួយវត្ថុតាងត្រឹមតែម៉ូតូ និងមាសបន្តិចបន្តិចបន្តួចប៉ុណ្ណោះ ខណៈគ្រឿងពេជ្រ និងទូដែករកមិនឃើញនោះទេ។

ប៉ុន្តែ ដោយសារតែបាត់ស្រមោលទូដែកសូន្យឈឹង ឃើញតែម៉ូតូ និងមាសបន្តិចបន្តួច ខណៈចោរឆ្លើយសារភាព ម្តងឆ្វេងម្តងស្តាំថាទូដែកយកបោះចោល និងឯកសារត្រូវដុតក្លាយជាផេះដ៏ហួសចិត្ត ស្រ្តីរងគ្រោះខាងលើ ក៏បានបង្ហោះសារ សួរទៅកាន់ពុកម៉ែបងប្អូនយ៉ាងដូច្នេះថា៖ «ចម្លើយសារភាព ចោរឆ្លើយសុទ្ធតែខុសពីកាពិត ហើយឆ្លើយបិបឹទៀត អ្វីដែលសំខាន់សម្ភារៈប៉ុណ្ណឹង គាស់ទូដែកជាង១០០គីឡូបាននៀក ហើយចោរឆ្លើយថាថ្ងៃទី១១ហ្នឹង ជិះទៅខាងព្រែកហូរ បំផ្លាញភស្តុតាងទៀត ចង់សួរថា តើថ្ងៃទី១១ នៅខាងតាខ្មៅ ជាតំបន់បិទខ្ទប់ខ្លាំងជាងគេហ្នឹង គេបើកផ្លូវវិញមែនបានជាលោកចោរឆ្លើយថា យកភស្តុតាងទៅបំផ្លាញ នៅព្រែកហូរបាន មុនទៅដល់ព្រែកហូរ ក្រែងត្រូវឆ្លងកាត់ខាងតាខ្មៅតើហី ហើយអ្វីដែលសំខាន់របស់ក្រៅទូដែករកឃើញ តែរបស់ក្នុងទូដែករកតែផះ មួយដុំក៏មិនឃើញផង តើវាសមហេតុផលអត់ សូមពុកម៉ែបងប្អូនជួយគិតនាងខ្ញុំផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×