Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រីអ៊ុង សានស៊ូជី បានបង្ហាញខ្លួន ជាលើកដំបូង ក្នុងតុលាការ

លោកស្រីអ៊ុង សានស៊ូជី បានបង្ហាញខ្លួនជាលើកដំបូង នៅឯតុលារការកាលពីថ្ងៃចន្ទ ទី២៤ ចាប់តាំងរដ្ឋាភិបាលលោកស្រី ត្រូវបានផ្តួលរលំដោយយោធា ក្នុងរដ្ឋប្រហារថ្ងៃទី ០១ កុម្ហៈ។ នេះបើយោងទៅតាមមេធាវីលោកស្រី បានប្រាប់សារព័ត៌មានរ៉យទ័រ។

មេធាវីឈ្មោះ Thae Maung Maung បាននិយាយថា លោស្រីអ៊ុង សានស៊ូជីមានសុភាពល្អ និងដឹកនាំកិច្ចប្រជុំផ្ទាល់មុខ ជាមួយសមាជិកស្របច្បាប់ របស់លោកស្រីប្រមាណ៣០នាទី មុនពេលដែលបើកសវនាការ។

មេធាវីរបស់លោកស្រីអ៊ុង សានស៊ូជីបានប្រាប់ AFP ថា លោកស្រីថាគណបក្ស ដែលបានរំលាយនឹងអាចនៅ រស់មានជីវិតបាន ដរាបណាប្រជាពលរដ្ឋនៅ តែមានជីវិតដដែល។
លោកស្រីជូនពរឲ្យប្រជាជនរបស់ខ្លួន មានសុខភាពល្អ ហើយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងនៅតែមានជីវិតដរាបណា ប្រជាជននៅមានដង្ហើម ពីព្រោះគណបក្សមួយនេះ កើតឡើងចេញពីប្រជាពលរដ្ឋ។ នេះបើតាមមេធាវីលោកស្រីអ៊ុងសានស៊ូជី ប្រាប់AFP
លោកស្រី ស៊ូជី វ័យ៧៥ឆ្នាំដែលជាម្ចាស់ ពានរង្វាន់នូបែលសន្តិភាពសម្រាប់ការតស៊ូ កសាងផ្លូវប្រជាធិបតេយ្យក្នុងប្រទេស គឺត្រូវបានជាប់ កំពុងជាប់ការឃុំឃាង ចាប់ពីតាំងរដ្ឋប្រហារ ក្នុងចំណោមមនុស្សចំនួន៤០០០នាក់ផ្សេងទៀត។

ក្នុងនោះ លោកស្រីរងការចោទប្រកាន់ពីការមាន វិទ្យុខុសច្បាប់ Walkie-talkie និងរហូតដល់រំលោភច្បាប់ សម្ងាត់របស់រដ្ឋ។
មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បាននិយាយក្នុងកិច្ចសម្ភាសន៍ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា លោកស្រីអ៊ុង សានស៊ូជីមានសុខភាពល្អ។
យ៉ាងណាមិញ មុនថ្ងៃច័ន្ធពោលគឺថ្ងៃអាទិត្យ លោកស្រីមិនអាចភ្ជាប់វីអូដីខល និងមិនអាចអនុញ្ញាតឲ្យនិយាយដោយផ្ទាល់ ជាមួយមេធាវីរបស់លោកស្រីទេ។
មេយោធាបានដកស្រង់ពីហេតុផល សុវត្ថិភាពមួយចំនួន មុនពេលដែលអនុញ្ញាតឲ្យលោកស្រីនិយាយ ជាមួយមេធាវីជាឯកជនភាពលោកស្រី ដោយសារអាជ្ញាធរយោធា មិនទាន់បានបង្កើតច្បាប់ គ្រប់គ្រងប្រទេសក្នុងពេលប្រឈមមុខ ជាប្រចាំជាមួយក្រុមបាតុករ កូដកម្ម និងការបោះបោរជាថ្មី៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×