Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ៖ ក្រសួងការពារជាតិ ចងក្រងឯកសារប្រវត្តិសាស្ត្រ ស្តីពីស្នាដៃក្រុមគ្រូពេទ្យ កងទ័ពចុះចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ក្រសួងការពារជាតិបានរៀបចំចងក្រង ឯកសារប្រវត្តិសាស្ត្រ ស្តីពីលទ្ធផលស្នាដៃ ដែលកម្លាំងក្រុម គ្រូពេទ្យ កម្លាំងកងទ័ព ដែលបានបំពេញបេសកកម្ម ចុះចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងម្ជុលទី១ និងកំពុងបន្ត ចាក់ម្ជុលទី ២ បន្តទៀត គឺចាប់ពីថ្ងៃទី១៦ ឧសភា កន្លងមក ប្រកបដោយ ស្មារតី ទទួល ខុសត្រូវខ្ពស់។

សម្តេចពិជ័យសេនា បានមានប្រសាសន៍បន្តថា រឿងនេះក៏ដូចជារឿងមួយចំនួនផងដែរ ព្រោះព្រឹត្តិការណ៍នៅក្នុងបរិបទកូវីដ១៩ គឺបានបំផ្លិចបំផ្លាញសុខមាលភាព ក៏ដូចជាបំផ្លាញនូវកិច្ចការសង្គម និងសេដ្ឋកិច្ចធំធេងណាស់។ ក៏ប៉ុន្តែកិច្ចការងារនេះ តាំងពីកើតជំងឺកូវីដ១៩ មក គឺបានការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន យើងបាននាំគ្នាខិតខំតស៊ូប្រយុទ្ធជាមួយកូវីដ ជាបន្តបន្ទាប់ ក៏ប៉ុន្តែនៅដំណាក់កាលចុងក្រោយនេះ ជាពិសេសព្រឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ មានសភាពធ្ងន់ធ្ងរ ដូច្នេះក្នុងសភាពដែលធ្ងន់ធ្ងររបៀបនេះ ក៏បានទទួលការប្រគល់ភារកិច្ច និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ឲ្យទៅធ្វើកិច្ចការងារប្រឆាំងជាមួយកូវីដ ជាពិសេសឲ្យកងទ័ពចុះទៅតំបន់ដែលមានហានិភ័យខ្ពស់ គឺតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ រឿងនេះក៏ចាត់ទុកថាជាប្រវត្តិសាស្ត្រ មួយដែរ ដូច្នេះសម្តេចក៏បានណែនាំឲ្យមានការកកត់ត្រា និងផ្តិតនៅទិដ្ឋភាពទាំងឡាយដែលយើង បានធ្វើកិច្ចការងារដ៏មានសារសំខាន់នេះ ចូលរួមប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលវាកំពុងតែបំភ្លេចបំផ្លាញអ្វីៗទាំងអស់ នៅក្នុងមាតុភូមិរបស់យើង គឺធ្វើយ៉ាងម៉េចពុះពារឲ្យទទួលបានជោគជ័យ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា វាក៏ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ហើយក្នុងបរិបទថ្មីនេះកូវីដ19 ក៏ជារឿងថ្មីមួយផងដែរដែលយើងចាំបាច់ ត្រូវតែកត់ត្រាទុកដើម្បីបញ្ជាក់ដល់ថ្ងៃក្រោយទៀត ហេតុការណ៍ដែលកើតឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង៕ រក្សាសិទ្ធិដោយ: ចេស្តារ

×