Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំក្រុមការងារព័ត៌មាន ក្នុងយុទ្ធនាការ ចុះវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងតំបន់ក្រហម

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មាន ក្នុងយុទ្ធនាការចុះវ៉ាក់សាំងការពារកូវីដ-១៩ក្នុងតំបន់ក្រហមដែលក្រុមគ្រូពេទ្យក្រសួងការពារជាតិ កំពុងប្រតិបត្តិការចាក់ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ នៅអគ្គយោធសេវា ក្រសួងការពារជាតិ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមបទបញ្ជារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ឲ្យស្រោច ក្នុងតំបន់ក្រហមតាមបទបញ្ជាសម្តេចតេជោ ដែលជាតំបន់ហានិភ័យខ្ពស់ ក្នុងការឆ្លងរាលដាលកូវីដ១៩ ។

នាយឧត្តមសេនីយ មាស សាវ៉ន មានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារ ចុះឲ្យជាប់តាមបណ្តាខណ្ឌដែល ក្រុមគ្រូពេទ្យកងយោពលខេមរភូមិន្ទ កំពុងសស្រាក់សស្រាំក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ និងក៏នៅបន្តចាក់ដូសទី១ ជូនប្រជាពលរដ្ឋដែលមិនទាន់បាន មកចាក់កន្លងមកដើម្បីផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឲ្យមកចាក់បាន ទាន់ពេលវេលានៃការណាត់របស់ ក្រុមគ្រូពេទ្យយើង ៕ រក្សាសិទ្ធិដោយ: ចេស្តារ

×