Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សណ្ឋាគារសមុទ្រមាស នៅខេត្តព្រះសីហនុ លួចបង្កប់កាំមេរ៉ា ក្នុងបន្ទប់គេង តារាសម្ដែង ដេនីក្វាន់ ទម្លាយរឿងនិងវីដេអូ

ភ្នំពេញ ៖ តារាសម្តែង សិចស៊ី នាងដេនីក្វាន់ បានបញ្ចេញសារនិងវីដេអូ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ដោយបាននទម្លាយរឿងរ៉ាវ ដែលលាក់ទុកជិតមួយឆ្នាំមកហើយ ករណីនៃការផ្ទុះជម្លោះរវាងនាង និងម្ចាស់សណ្ឋាគារសមុទ្រមាស នៅខេត្តព្រះសីហនុលួចបង្កប់កាំមេរ៉ា ក្នុងបន្ទប់គេង។

នាងបានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ថា នាងបានគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់Hotel លួចបង្កប់Camera ក្នុងបន្ទប់នាងគេង ។ នាងបញ្ជាក់ដែរថាមិនមែនតែបន្ទប់នាងទេ គឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ ។

ដេនីក្វាន់ថា បានបញ្ជាក់ថា រឿងនេះ កើតឡើងតាំងពីខែ១០ឆ្នាំ២០២០ ហើយនាងមិនឡាយ ព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សម្រាប់រូបនាង ណាស់ ។

តារាសម្ដែង ដេនីក្វាន់ បានបញ្ជាក់យ៉ាងដូច្នេះថា” ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេ គឺគ្រប់បន្ទប់ទាំងអស់ក្នុង Hotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ឆ្នាំ២០២០ ខ្ញុំមិនឡាយ ព្រោះរង់ចាំដំណោះស្រាយល្អ ជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សម្រាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លារនេះ ដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេអយុត្តិធម៌ណាស់”។

ទោះជាយ៉ាងណា នៅមិនទាន់អាចស្វែងរកការស្រាយបំភ្លឺ ពីតំណាងសណ្ឋាគារ បាននៅឡើយទេ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


×