Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរស្រក់ទឹកភ្នែក ពេលឃើញសារលិខិតអ្នកជំងឺម្នាក់ ក្រោយជាសះស្បើយកូវីដ១៩ រៀបរាប់អារម្មណ៍រំភើបខ្លាំង ជាពិសេសអរគុណទៅដល់…

ភ្នំពេញ ៖ ស្ថានភាពជំងឺកូវីដ-១៩ មកទល់ពេលនេះ ឃើញថាមានភាពធូរស្រាលច្រើនគួរឲ្យរំភើបត្រេកអរយ៉ាងខ្លាំង ខណៈរាជរដ្ឋាភិបាលក៏បានសម្រេចបញ្ចប់ការបិទរាជធានីភ្នំពេញ និងក៏ដូចអនុញ្ញាតឲ្យប្រជាពលរដ្ឋ បើកដំណើរអាជីវកម្មឡើងវិញផងដែរ។ តែទន្ទឹមនឹងភាពធូរស្រាលនេះផងដែរ ក៏អាស្រ័យបានគុណបំណាច់ដ៏ធំរបស់ក្រុមគ្រូពេទ្យជួរមុខ ស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយាលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាជួបជុំគ្រួសារ និងព្រមទាំងប្រឈមហានិភ័យខ្ពស់បំផុត រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងក៏ដូចកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ឲ្យឆាប់រលាយពីប្រទេសកម្ពុជា។

ជាមួយគ្នានេះផងដែរ លោកជំទាវ ពេជ ចន្ទមុន្នី ក៏បានបង្ហោះសារលិខិតមួយច្បាប់របស់អ្នកជំងឺម្នាក់ ដែលបានផ្ញើមក ដើម្បីថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំ និងក៏ដូចក្រុមគ្រួពេទ្យសម្តេចតេជោ ដែលបានលះបង់ខ្ពស់បំផុត ក្នុងការជួយព្យាបាលអ្នកជំងឺឲ្យឆាប់បានជាស្បើយគ្រប់ៗគ្នា ដោយលោកជំទាវ បានភ្ជាប់សារភ្ជាប់និងលិខិតនោះ យ៉ាងរំជួលចិត្តជាភាសាអង់គ្លេសប្រែជាខ្មែរថា៖ «នេះជាសារលិខិតទាំងស្រុង ពីអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជម្ងឺ Covid របស់យើង។ ខ្ញុំពិតជារន្ធត់បេះដូងណាស់… ខ្ញុំទប់ទឹកភ្នែកមិនបានទេ»។

ក្នុងសារលិខិតនោះ មានខ្លឹមសារដើមទាំងស្រុងថា៖ «ជូនចំពោះក្រុមគ្រូពេទ្យ ហ្លូងម៉ែ ជាដំបូង កូនសូមអរគុណដល់ (សម្តេចពុក ហ៊ុន សែន) ដែលបានបង្កើត (ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA) នេះឡើង ហើយក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់នៅមន្ទីរពេទ្យ «ហ្លូងម៉ែ» ដែលបានលះបង់ កំលាំងកាយ កំលាំងចិត្ត និងពេលវេលាជួបជុំគ្រួសារផ្ទាល់ខ្លួន ដើម្បីមកព្យាបាលអ្នកជំងឺ មិនត្រឹមតែព្យាបាលទេ ថែមទាំងមើលថែអ្នកជំងឺទៀតផង ព្រោះអ្នកជំងឺខ្លះ គ្មានអ្នកកំដរ មិនអាចហូបខ្លួនឯងបាន ក្រុមគ្រូពេទ្យបានផ្តល់ថ្នាំ ក៏ដូចជាអាហារ មកបញ្ចុកពួកគាត់ផងដែរ។

អ្វីដែលពិសេសជាងហ្នឹងទៅទៀត គឺក្រុមគ្រូពេទ្យបានជួយប្តូរខោទឹកនោម (សំអាតលាមក) ឲ្យអ្នកជំងឺដែលមនុស្សមួយចំនួនមិនអាចធ្វើបាន។

សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍រំភើប និងកក់ក្តៅជាខ្លាំង នៅពេលដែលខ្ញុំមកដល់ទីនេះដំបូង គឺគ្រាន់តែខ្ញុំ និងប្តីខ្ញុំ ចុះពីលើឡានពេទ្យភ្លាម ក្រុមគ្រូពេទ្យ មកទទួលទាំងអ្នកជំងឺ និងឥវ៉ាន់របស់អ្នកជំងឺផងដែរ (អារម្មណ៍ដែលស្មានមិនដល់ ព្រោះគិតថា មានតែគ្រួសារខ្លួនប៉ុណ្ណោះ ដែលមកទទួលយើងបែបនេះ)។

សូមអរគុណ អរគុណខ្លាំងមែនទែន សំរាប់ការលះបង់ ពិតជាខ្ពស់ខ្លាំងណាស់ របស់ក្រុមគ្រូពេទ្យ «ហ្លូងម៉ែ» មានអុំចាស់ៗ ដែលនៅបន្ទប់ ICU លួចខ្សឹបប្រាប់ថា គាត់បានមកទីនោះ ប្រៀបដូចជាបានមកមន្ទីរពេទ្យ «ឋានសួគ៌» អុីចឹងសំរាប់ពួកគាត់ (ទាំងការព្យាបាល និងអាហារហូបចុក គឺគ្រប់គ្រាន់)។

សំរាប់អាហារ ខាងមន្ទីរពេទ្យបានផ្តល់អោយអ្នកជំងឺគ្រប់គ្រាន់ គ្មានខ្វះត្រង់ណា (និយាយអោយចំ គ្រប់ហួសជាងនៅផ្ទះខ្លួនឯងទៅទៀត)។

ហើយក៏សូមអរគុណដល់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងសប្បុរជនជាច្រើននាក់ទៀត ដែលមិនបានរៀបរាប់អស់ ដែលតែងតែឧបត្ថម្ភចំណីអាហារមកជាហូរហែរហូតមក ដើម្បីអោយអ្នកជំងឺញ៉ាំឲ្យច្រើនៗឆាប់មានកំលាំង

សេចក្តីសុខរបស់ (សម្តេចពុក និងក្រុមគ្រួសារ) មិនចង់បានអ្វី ក្រៅពីឃើញអ្នកជំងឺជា អាចវិលត្រឡប់ទៅជួបជុំគ្រួសារវិញទេ។

មន្ទីរពេទ្យ «ហ្លូងម៉ែ» គឺជាមន្ទីរពេទ្យ «ឋានសួគ៌» ស្រឡាញ់ពេញ «បេះដូង» ពីអ្នកជំងឺ F3.02.11, 22.05.2021»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×