ភ្នំពេញ ៖ បុគ្គលិកចំនួន៣នាក់ ក្នុងនោះផ្នែក Camera Man និងផ្នែក Producer ម្នាក់ ក្នុងផលិតកម្ម LD បានឆ្លងជំងឺកូវីដ-១៩ ហើយលោក លៀក លីដា ចាងហ្វាង ផលិតកម្ម LD បានប្រកាសផ្អាកដំណើរការទាំងអស់ ក្នុងក្រុមហ៊ុនរយៈពេល១៤ថ្ងៃ ចំណែកបុគ្គលិកដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន ត្រូវបានបញ្ជូនទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានថ្លែងប្រាប់កាសែតក្នុងស្រុក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះថា បុគ្គលិកនៃផលិតកកម្ម LD របស់លោកចំនួន៣នាក់ បានរកឃើញថាមានវិជ្ជាមានកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា បន្ទាប់ពីធ្វើតេស្តសំណាកចេញលទ្ធផលវិជ្ជមាន ក្នុងចំណោម៣នាក់នោះ គឺរួមមានផ្នែក Camera Man ឈ្មោះ គង់ ឌីណា និង សុខឡេង និង ផ្នែក Producer ម្នាក់ឈ្មោះ សឿន វិចិត្រ ខណៈអ្នកទាំងបី ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅកោះពេជ្រ។

លោក លៀក លីដា បានបន្តថា បន្ទាប់ពីរកឃើញបុគ្គលិក៣នាក់ខាងលើវិជ្ជមានកូវីដ-១៩នោះ ក្រុមហ៊ុនទាំងមូលគឺត្រូវបានផ្អាកដំណើរការរយៈពេល១៤ថ្ងៃ ហើយបុគ្គលិកដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល បានបញ្ចូនទៅធ្វើសំណាកភ្លាមៗ និងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

