ភ្នំពេញ ៖ លោកជំទាវ ជីប យុទ្ធារី អគ្គនាយិកា នៃក្រុមហ៊ុន Pen Media Group ( មជ្ឈមណ្ឌលព័ត៌មាន CEN ) និងស្វាមី ព្រមទាំងបុគ្គលិក-សហការីទាំងអស់ បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃពិធីចម្រើនជន្មាយុ គម្រប់ ៨៧ ឈានចូល ៨៨ឆ្នាំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
បើតាមលោកជំំទាវ ជីប យុទ្ធារី ៖ តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រុមហ៊ុន Pen Media Group ដែលកំពុងដំណើរមជ្ឈមណ្ឌលព័ត៌មាន ” គេហទំព័រ CEN ” និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ព្រមទាំងស្វាមី សូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីសោមនស្ស រំភើបរីករាយ យ៉ាងពន់ពេក ប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់បំផុត និងសូមគោរពជូនពរ សម្តេចពញាចក្រី សូមមាន ជន្មាយុ យឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងភារកិច្ចដ៏ឧដុង្គឧត្តម បម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងទិវាដ៏ប្រពៃនេះ នាងខ្ញុំសូមសម្ដែងនូវការដឹងគុណដ៏ស្មោះស្ម័គ្រ និងសូមកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ដែលមានទេពកោសល្យដ៏ប៉ិនប្រសប់បំផុត និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត ក្នុងបេសកកម្មដ៏វិសេសវិសាលដឹកនាំរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវជោគជ័យធំធេងដ៏ត្រចះត្រចង់នៅគ្រប់ ដំណាក់កាល ទាំងកិច្ចការក្នុង និងក្រៅប្រទេស ដែលជាមូលដ្ឋានគាំទ្រការ អនុវត្តគោលនយោបាយកំណែទម្រង់នានា ដើម្បីទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕ រក្សាសិទ្ធិដោយ៖CEN
