Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺ​កូ​វីត​ញៀន​ថ្នាំ​ម្នាក់ លួច​វាយ​មន្ត្រី​យោធា​ស្លាប់ រត់​ចេញពី​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក​

(​ស្រុក​ពញាក្រែក​)៖ បុរស​ជា​អ្នកជំងឺ​កូ​វីដ ១៩ ម្នាក់​បាន​វាយ​អ្នកយាម​ជា​យោធា​ម្នាក់​បណ្តាល​ឱ្យស្លាប់ ដើម្បី​រត់ចេញ​ពី​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក នៅ​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១​នេះ​។​

​ប្រភពពី​មន្ត្រី​អាវុធហត្ថ​ស្រុក​ពញាក្រែក​បានឱ្យដឹងថា បុរស​ជា​យោធា និង​ជា​ជនរងគ្រោះ​ឈ្មោះ មាន វ៉ៃ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ហួច​កើត ឃុំ​ក្រែក ស្រុក​ពញាក្រែក ជា​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​ពញាក្រែក ត្រូវបាន​អង្គភាព​បញ្ជូនទៅ​យាម​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក​។​

​ប្រភព​បានឱ្យដឹង​ទៀតថា ចំណែក​ជនសង្ស័យ​ដែល​ញៀន​ថ្នាំ​នោះ​ឈ្មោះ មឿ​ន ម៉ឺន អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រពើ​សារ ឃុំ​ដំរិល ស្រុក​អូររាំងឪ ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​។​

​ប្រភព​ដដែល​បាន​បន្តថា ជនសង្ស័យ​បាន​ប្រើ​ដំបង និង​ចបកាប់​វាយ​ចំ​សៀតផ្កា របស់​ជនរងគ្រោះ​កំពុង​អង្គុយ​យាម​ម្នាក់ឯង​រហូត​ស្លាប់ ដោយសារ​អំណាច​នៃ​ថ្នាំញៀន ខណៈ​អ្នកយាម​ដទៃ​កំពុង​នៅ​ហូបបាយ​។​

​ក្រោយ​កើតហេតុ ឃាតករ ត្រូវបាន​បញ្ជូនទៅ​ដាក់​ក្នុង​បន្ទប់​ព្យាបាល​អ្នកទោស ក្នុង​មន្ទីរពេទ្យ រីឯ​សាកសព​ជនរងគ្រោះ បាន​យកទៅ​បូជា​នៅ​វត្ត​សមាធិ ក្នុងស្រុក​ពញាក្រែក​៕​ ដោយ​៖​មី​ដា​

×