Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុកឈាមជំនួស ! Bro KH ទទួលបានពាក្យបណ្ដឹងពីបទ «បរិហាកេរ្តិ៍» ខណៈអតីតប្រពន្ធក្មេង ទៅមានអ្នកថ្មីភ្លែត ហើយបុរសទី៣ឌឺឲ្យទៀត….

ភ្នំពេញ ៖ ប្រិយមិត្ត និងមហាជនអ្នកនិយមលេងអុិនធើណែត ជឿថាបានទទួលជ្រាបច្រើនហើយ ជុំវិញរឿងរ៉ាវជីវិតបែកបាក់ ប្តីប្រពន្ធមួយគូទៀត ដែលស្ថិតក្នុងចំណោម តារាល្បីនៅលើបណ្តាញសង្គម គឺលោក ហួត ហេង ហៅ Bro KH និងប្រពន្ធគឺនាង អាជីង។

ជុំវិញរឿងរ៉ាវជីវិតគូឈានដល់ផ្លូវបំបែកគ្នានេះផងដែរ បើតាមខាងស្រីជាប្រពន្ធបានឲ្យដឹងថា មូលហេតុដែលនាងដើរចេញពីលោក Bro KH គឺដោយសារនាងមិនអាចស៊ូទ្រាំ បានដែលប្តីរូបនេះ តែងប្រើអំពើហិង្សាមកលើខ្លួន ដែលសូម្បីតែអតីតប្រពន្ធទី១ របស់គាត់ ក៏បានដើរចេញ ដោយសារតែរឿងនេះដែរ។ ក្នុងនោះ នាង អាជីង បានបង្ហោះឲ្យដឹងបែបនេះថា៖ «ចង្គៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។ ជាតិជាមនុស្សស្រីកម្រដើរ ចេញពីមនុស្សដែលខ្លួនស្រឡាញ់ណាស់ លុះត្រាតែទ្រាំលែងបាន ជាពិសេសគឺអំពើហឹង្សាហ្នឹងតែម្តង។ ពេលនេះខ្ញុំយល់ហើយ ហេតុអីបានជា ex គាត់ ដើរចេញពីគាត់។ ខ្ញុំគ្មានអ្វីត្រូវបកស្រាយបន្តទេ។ ព្រោះហែកហួរខ្លាំងគ្មាន បានប្រយោជន៍អីឡើយ។ មនុស្សស្រីចាំតែរងគ្រោះ»។

ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺក្រោយលែងលះជាមួយលោក Bro KH រួច នាង អាជីង ក៏បានទៅមានអ្នកថ្មីមិនបង្អង់យូរ ដែលបុរសនោះ ជាតារាល្បី អ្នកចំរៀង Original Song គឺលោក ប៉ាវ ផ្លយ តែម្តង ដែលក៏បាន ចេញវីដេអូចំអកឲ្យ Bro KH ឡើងចុកៗឈាមថា «អាបុរសទី៣ហ្នឹង ក៏ឡូយទៀត ដឹងប្តីប្រពន្ធគេឈ្លោះគ្នាហើយ ទាញយកប្រពន្ធគេ ទាល់តែបានទៀត»។

ពិតណាស់ នៅពេលឃើញអតីតប្រពន្ធទី២ នាង អាជីង ក្រោយលែងលះជាមួយខ្លួន ទៅមានប្រុសថ្មីភ្លាមៗ និងថែមទាំងបង្ហាញភាពផ្អែមល្ហែមនិងគ្នាគួរឲ្យឈឺចាប់បែបនេះ លោក Bro KH នៅមិនអស់ចិត្ត ក៏បានសន្និដ្ឋានថា ប្រពន្ធខ្លួនប្រាកដណាស់ជាលួចមានទំនាក់ទំនងស្នេហាលួចលាក់តាំងពីយូរមកហើយ។

មិនចាំយូរ ក្រោយឃើញអតីតប្តី បានធ្វើការចោទប្រកាន់បែបនេះ នាង អាជីង ក៏បានប្តឹងលោក ហួត ហេង ហៅ Bro KH ពីបទបរិហាកេរ្តិ៍តែម្តង។ តែទោះយ៉ាងណា នៅពេលបានឃើញ អតីតភរិយាទី២ប្តឹងបែបនេះ លោក Bro KH ដែលហាក់មានការហួសចិត្តខ្លាំងពេក ក៏បានបង្ហោះសំណេរ ភ្ជាប់ពាក្យបណ្តឹងនោះទៅវិញថា៖ «លេងខូចគេហា…ខ្លួនអ្នកចង់ឲ្យគេpost live..ពីទង្វើដែលគេមកលើធ្វើមកលើខ្លួន..ដល់ពេលគេlive ប្តឹងគេ…ខូចហា…»។

សូមបញ្ជាក់ថា កាលពីពេលថ្មីនេះ លោក ហួត ហេង ហៅ Bro KH បានធ្វើការ Live វីដេអូនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយនិយាយចោទប្រកាន់ អតីតភរិយាទី២ គឺនាងអាជីង បានក្បត់លោក ទៅមានមនុស្សទី៣ (ប៉ាវ ផ្លយ) ខណៈដែលលោកកំពុងមានជំងឺបាក់ទឹកចិត្ត ពុំអាចរកចំណូលបានដូចមុន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×