Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប​កាត់ផ្តាច់​ផ្លូវអាកាស​ចរណ៍​ជាមួយ​បេឡា​រុស្ស​ជុំវិញ​បង្ខំ​យន្តហោះ​ចុះចត​

មេដឹកនាំ​សហភាព​អ៊ឺរ៉ុប​បាន​កាត់ផ្តាច់​បណ្តាញ​អាកាស​អឺរ៉ុប​ជាមួយ​ប្រទេស​បេឡា​រុស្ស​កាលពី​ថ្ងៃ​ចន្ទ នៅ​ពេលដែល​របប​រប​ស់​បុរស​ខ្លាំង​លោក អា​ឡិច​សាន់​ឌឺ លុ​កា​ហ្សេ​ន​កូ បាន​ចាប់ខ្លួន​អ្នកកាសែត នៅ​ទឹកដី​បេឡា​រុស្ស បន្ទាប់ពី​ការហោះហើរ​របស់គាត់​ត្រូវបាន​បង្ខំ​ឲ្យ ចុះចត​នៅ​ទីក្រុង Minsk របស់​ប្រទេសមួយ​នេះ​។​

លោក​ប្រធានាធិបតី លុ​កា​ហ្សេ​ន​កូ បានធ្វើឱ្យ​អន្តរជាតិ​ខឹងសម្បារ​ជាខ្លាំង បន្ទាប់ពី​បាន បញ្ជូន​យន្តហោះ​ចម្បាំង​មួយគ្រឿង​កាលពី​ថ្ងៃអាទិត្យ ដើម្បី​ស្ទាក់ចាប់​ជើងហោះហើរ Ryanair ពី​ទីក្រុង Athens ទៅ Vilnius ដែល​នាំ​អ្នកយកព័ត៌មាន​ម្នាក់​ឈ្មោះ​រ៉ូ​មែន ប្រូ​តា​សេ​វិច អាយុ ២៦ ឆ្នាំ និង​មិត្តស្រី​ឈ្មោះ សូ​ហ្វ៊ៀ​សេ​ប៉េ​ហ្គា ។​

​កិច្ចប្រជុំ​មេដឹកនាំ​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល បាន​អំពាវនាវ​ឱ្យមាន​ការដោះលែង​អ្នក​ទាំងពីរ និង​បាន​វាយបក​ទៅវិញ​ចំពោះ​ទីក្រុង Minsk ដោយ​យល់ព្រម​នៃ​ហាមឃាត់​ក្រុមហ៊ុន​អាកាសចរណ៍​បេឡា​រុស្ស​ពី​តំបន់​នេះ ហើយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​មូលដ្ឋាន​នៅ​អឺរ៉ុប​មិនឱ្យ​ហោះហើរ​លើ​ដែនអាកាស​របស់​ប្រទេស​នេះឡើយ​។​

មេដឹកនាំ​ទាំងនោះ​ក៏បាន​ព្រមាន​ថា​ពួកគេ​នឹង​អនុម័ត​“ ទណ្ឌកម្មសេដ្ឋកិច្ច​” បន្ថែមទៀត​ប្រឆាំងនឹង​អាជ្ញាធរ​បេឡា​រុស្ស​ដើម្បី​បន្ថែម​តួលេខ​នៃ​របប ៨៨ និង​ក្រុមហ៊ុន​ចំនួន ៧ ដែល​ស្ថិតនៅក្នុង​បញ្ជីខ្មៅ​រួចទៅហើយ​ជុំវិញ​ការបង្ក្រាប​ក្រុមប្រឆាំង​។​

ការផ្លាស់ប្តូរ​នេះ​បាន​កើតឡើង​នៅពេល​ទូរទស្សន៍​រដ្ឋ​បេឡា​រុស្ស​បាន​ចាក់ផ្សាយ​វីដេអូ​រយៈពេល ៣០ វិនាទី​របស់​អ្នក​សារ​ព័​ត៍​មាន ប្រ៉ូ​តា​សេ​វិច ដែល​ធ្លាប់បាន​រស់នៅ​រវាង​ប្រទេស លី​ទុយ​អា​នី និង​ប៉ូឡូញ ហើយ​បាន​បញ្ជាក់ថា គាត់​កំពុង​ជាប់ពន្ធនាគារ​នៅ​ទីក្រុង Minsk និង “​សារភាព​” ចំពោះ​ការចោទប្រកាន់​ពី​ការរៀបចំ​ភាពចលាចល​ទ្រង់ទ្រាយ​ធំ​។​

រូបភាព​នោះបាន​បង្ហាញថា​លោក ប្រ៉ូ​តា​សេ​វិច អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធ​ធនាគារ ១៥ ឆ្នាំ​។

ប្រធានាធិបតី​អាមេរិក លោក ចូ​បៃ​ឌិន បាន​ស្តីបន្ទោស​ពី​ការ​បង្វែរ​យន្ដហោះ​ដោយ​បង្ខំ និង​ការចាប់ខ្លួន​លោក ប្រ៉ូ​តា​សេ​វិច ថា​នេះ​ជា​“ ការជេរប្រមាថ​ដោយផ្ទាល់​ទៅនឹង​បទដ្ឋាន​អន្តរជាតិ​” ហើយ​បាន​និយាយថា វីដេអូ​នេះ​ហាក់ដូចជា​ត្រូវបាន​ធ្វើឡើង​“ ស្ថិតនៅក្រោម​គំនាប​របស់លោក ហ្សេ​ន​កូ​” ។​

នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​សេត​វិមាន​លោក បៃ​ឌិន បាន​និយាយថា​“ ខ្ញុំ​ស្វាគមន៍​ចំពោះ​ព័ត៌មាន​ដែល​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឱ្យមាន​ទណ្ឌកម្មសេដ្ឋកិច្ច និង​វិធានការ​ផ្សេងទៀត​។​

ការជំរុញ​របស់​សហ​ភាព​អ៊ឺរ៉ុប​ក្នុងការ​ដាក់ទណ្ឌកម្ម​ទីក្រុង Minsk បន្ទាប់ពី​ការប្រកាស​របស់​ប្រទេស​មួយចំនួន និង​ក្រុមហ៊ុន​អាកាសចរណ៍​ថា ពួកគេ​កំពុង​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​ប្រទេស​បេឡា​រុស្ស​ហើយ​។​
​ទីក្រុង​ឡុង​ក៏បាន​និយាយថា ខ្លួន​បានចេញ​សេចក្តីណែនាំ​សម្រាប់​យន្តហោះ​អង់គ្លេស​ដើម្បី​បញ្ចៀស​ដែនអាកាស​បេឡា​រុស្ស​ផងដែរ​។​

អ៊ុយ​ក្រែ​ន​បាន​និយាយថា ខ្លួន​នឹង​បញ្ឈប់​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ និង​ប្រទេស​បេឡា​រុស្ស​ស្រប​ពេលដែល​ក្រុមហ៊ុន​អាកាសចរណ៍ Scandinavian airline SAS និង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​តំបន់​ដែលមាន​មូលដ្ឋាន​នៅ Latvia បាន​និយាយថា ពួកគេ​នឹង​ចៀសវាង​ដែនអាកាស​បេឡា​រុស្ស​។​

ប្រទេស​បេឡា​រុស្ស​បាន​ទទូចថា​ខ្លួន​បានធ្វើ​សកម្មភាព​ដោយ​ស្របច្បាប់​លើ​ការ​ចុះចត​របស់​យន្តហោះ Ryanair ដោយ​ចោទប្រកាន់​លោកខាងលិច​ពី​ការធ្វើឱ្យមាន​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​សម្រាប់​ហេតុផល​នយោបាយ​។​

ប្រធាន​កងទ័ពអាកាស​របស់ខ្លួន​បាន​និយាយថា ប្រធាន​ក្រុម​យន្ដហោះ​បានសម្រេច​ចិត្ត​ចុះចត​នៅ​ប្រទេស​បេឡា​រុស្ស​“ ដោយ​គ្មាន​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​” ហើយ​ថា​អ្នកបើក​យន្តហោះ​អាច​ជ្រើសរើស​ទៅ​អ៊ុយ​ក្រែ​ន ឬ​ប៉ូឡូញ​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​លោក Dominic Raab បានលើកឡើង​ពី​លទ្ធភាព​ដែលថា​រុស្ស៊ី​បាន​គាំទ្រ​ប្រតិបត្តិការ​នេះ​។​លោក​បាន​ប្រាប់​សភា​ថា “​វា​ជាការ​លំបាក​ខ្លាំងណាស់​ក្នុងការ​ជឿថា​សកម្មភាព​ប្រភេទ​នេះ​អាច​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​ការទទួលបាន​ពី​អាជ្ញាធរ​នៅក្នុង​ទីក្រុង​ម៉ូស្គូ​” ។ ប៉ុន្តែ​រុស្ស៊ី​បាន​ច្រានចោល​កំហឹង​នៅ​ប​ស្ចឹ​ម​ប្រទេស​ទៅវិញ​។​

អង្គការ​ណា​តូ បាន​រិះគន់​“ ឧប្បត្តិហេតុ​ដ៏​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​នេះ​” ហើយ​បាន​និយាយថា ប្រេសិត​មកពី​សម្ព័ន្ធ​យោធា​ត្រូវតែ​ពិភាក្សាគ្នា​រឿងនេះ នៅ​ថ្ងៃ​អង្គារ​។​

សេវាកម្ម Nexta Live និង​កម្មវិធី​ផ្សាយ​ផ្ទាល់ Nexta របស់លោក ប្រ៉ូ​តា​សេ​វិច និង ប្អូនស្រី​របស់លោក គឺជា​បណ្តាញ​ប្រឆាំង​ដែល​លេចធ្លោ​មួយ ដែល​បាន​ជួយ​ប្រមូលផ្តុំ​ក្រុមអ្នកតវ៉ា​នៅ​ប្រទេស​បេឡា​រុស្ស ហើយ​កម្មវិធី​មាន​អ្នក​ប្រើ​តាមដាន​ជាង ២ លាន​នាក់​ឯណោះ​។​

លោក​ប្រ៉ូ​តា​សេ​វិច និង​កញ្ញា ប៉ូ​ទី​លូ ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី “​បុគ្គល​ដែល​ពាក់ព័ន្ធ នឹង​សកម្មភាព​ភេរវកម្ម​” កាលពី​ឆ្នាំមុន​៕ ប្រភព​៖ រ៉​យ​ទ័​រ​

×