ភ្នំពេញ ÷ មានរឿងភ្ញាក់ផ្អើលទាំយប់ដោយប្រពន្ធដើម បានតាមទាន់ប្តីកំពុងតែអង្គុយផឹកស៊ីជាមួយប្រពន្ធចុងនៅក្នុងបុរីពិភពថ្មីចំការដូង បន្ទាប់មកនារីជាប្រពន្ធដើម បានឈរនៅមុខផ្ទះទៅថាឲ្យប្តីនិងប្រពន្ធចុង ដែលកំពុងផឹកសុីនោះ ស្រាប់តែនាទីជាប្រពន្ធចុង បានយកទឹកក្តៅមួយការធុនឧណ្ហៗ មកជះលើប្រពន្ធដើមពេលអស់ទឹកយកការធុន វាយក្បាលប្រពន្ធដើមទៀត បណ្តាលឲ្យរបួសបន្ទិចបន្ទួចផងដែរ ចំណែកប្តីវិញ រត់ចេញជួយចាប់បំបែកគ្នា ហើយមិនបាននិយាយអ្វីច្រើននោះទេ ក៏ស្លៀកពាក់ដើរចេញទៅក្រៅបាត់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី២៥ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងចំណុចក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រពន្ធដើម បានរៀបរាប់ឲ្យដឹងថា គាត់និងប្តីបានរួមរស់នៅជាមួយគ្នា ជាច្រើនឆ្នាំមកហើយ និងបានកូនមួយ ទៀតតែដោយប្តីរបស់គាត់និងស្រ្តីជាប្រពន្ធចុង បានលួចទំនាក់ទំនងជាមួយគ្នា រយះពេលជាច្រើនឆ្នាំមកហើយ តែគាត់មិនចង់មានរឿងទៅឈ្លោះប្រកែកវែងឆ្ងាយ បន្ទាប់មកស្រ្តីជាប្រពន្ធដើម បានបន្តទៀតថា ដោយគាត់ផ្ទុះកំហឹងរឿងស្រ្តីជាប្រពន្ធ ចុងឆាតជេរនិងដៀមដាមថា ឲ្យគាត់ទើបគាត់ទ្រាំចិត្តមិនបាន លុះមកដល់យប់ថ្ងៃកើតហេតុខាងលើ បានមិត្តភក្តិរបស់គាត់ម្នាក់ ឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ផ្ទៃមេឃពាក់ផ្លាកលេខ ភ្នំពេញ2-AZ 1072 ជារបស់ប្តីគាត់ឃើញនៅអង្គុយផឹកស៊ីជួបជុំនៅខាងក្នុងផ្ទះបុរីពិភពថ្មីចំការដូង ផ្ទះលេខ៧៧A ផ្លូវ១៩ ក៏ប្រាប់ទៅប្រពន្ធដើម ឲ្យចុះមកក៏កើតជាហឹង្សាប្រទូសសារ៉ាយ វាយគ្នាផ្អើលអ្នកជិតខាង។ បន្ទាប់មកក៏សុំឲ្យសមត្ថកិច្ច ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយពេលសមត្ថកិច្ច ចុះមកដល់រួចក៏បានយកហៅប្រពន្ធដើម ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស ទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលហៅប្រពន្ធចុងនិងប្តី មកធ្វើការសួរនាំ ទៅតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖ សាមេត












