Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធនាគារ ៖ ការឆ្លងកូវីដ១៩ នៅក្នុងពន្ធនាគារខេត្តកណ្តាល គឺអាចគ្រប់គ្រងបាន

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ និងអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារ នៅក្នុងពន្ធនាគារខេត្តកកណ្តាល គឺគ្រប់គ្រង់បាន និងមិនមានការរីករាលដាលខ្លាំងនោះទេ។ បន្ទាប់ពីមានការឆ្លងជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានសម្រេចបិទខ្ទប់ តំបន់ជុំវិញពន្ធនាគារខេត្តកណ្តាល។

លោកឆែម សាវុធ អគ្គនាយកនៃអគ្គនាយដ្ឋានពន្ធនាគារ បានមានប្រសាសន៍បញ្ជាក់ថា ការឆ្លងជំងឺកូវីដ១៩ ទៅលើអ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារខេត្តកណ្តាល គឺមិនមានការរីករាលដាលខ្លាំងនោះទេ និងអាចគ្រប់គ្រងបាន។ “យើងកំពុងតែស្រាវជ្រាវបន្ថែមទៀត អត់មានបញ្ហាអ្វីទេ។ ការងារនេះយើងទប់បាន”។

ចំណែកអភិបាលខេត្តកណ្តាល លោកគង់ សុភ័ណ្ឌ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះដែរថា ក្នុងស្ថានការណ៍នេះ គឺខាងខេត្តមានវិធានការគ្រប់គ្រងហើយ គឺទី១. សុវត្ថិភាពខាងក្រៅ ទី២. សុវត្ថិភាព ខាងក្នុងរបស់មន្ត្រីមានសុខភាពល្អមាំមួន គឺកំពុងតែរៀបរយសណ្តាប់ធ្នាប់ និងទី៣. អ្នកដែលជាប់ទោសការឆ្លងនេះ មិនរីករាលដាលធំដុំទេ ដោយសារអគារដាច់ពីគ្នា ហើយយើងគ្រប់គ្រងបានជាកង់ៗ។ យើងក៏មានគ្រូពេទ្យក៏ស្ថិតនៅក្នុងនោះដែរ។

លោកអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ជាទូទៅការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារនេះ គឺមិនមានអ្វីជាការច្របូលច្របល់ទេ ។ យើងគ្រប់គ្រងជាផ្នែក ជាកង់បានហើយ និងរៀបរយកន្លែង ធ្វើការបានចំនួន នៃការឆ្លងមិនច្រើនទេ។ យើងកំពុង តែធ្វើកិច្ចការងារនេះ និងគ្រប់គ្រងលើការងារនេះ បានហើយ។

សូមជម្រាបថា បន្ទាប់ពីការឆ្លងកូវីដ១៩ ដល់អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារ ក្នុងពន្ធនាគារសរុបជាង១០០នាក់នោះ រដ្ឋបាលខេត្តកណ្តាល បានសម្រេចបិទខ្ទប់តំបន់ជុំវិញ ពន្ធនាគារខេត្តកណ្តាល ។ ចំពោះការព្យាបាល តម្រូវឲ្យព្យាបាល នៅខាងក្នុងពន្ធនាគារតែម្តង ដោយមិនយកអ្នកឆ្លង ចេញមកព្យាបាលនៅក្រៅបានទេ ចៀសវាងការឆ្លងរាលដាលបន្ថែម៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×