Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល ទទួលមូលនិធិពីសប្បុរសជន ក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម

ខេត្តស្វាយរៀង​ ៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិការសាខាមួយចំនួនទៀត នាព្រឹកថ្ងៃ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២១នេះ បានអញ្ជើញទទួលមូលនិធិពីសប្បុរសជន ក្នុងឪកាសអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ដែលមានការចូលរួមឧបត្ថម្ភពី លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ព្រមទាំងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងសហការី សរុបថវិកាចំនួន ១៦,៤០០,០០០ រៀល និង ៧,៣៥០ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។

លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ឆ្លើយតប ទៅនឹងទឹកចិត្តជ្រះថ្លារបស់លោក ប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង និងសហការី បានយក មូលនិធិមកប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ថ្ងៃនេះពិតជាបានរួមចំណែកការងារ មនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយតាមសហគមន៍ ដោយស្របតាមប្រធានបទ (ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ) ៕រក្សាសិទ្ធិដោយ៖ វ៉ៃកូ

×