ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បត់ត្រឡប់ក្រោយ ត្រូវបានម៉ូតូសណ្តោងរ៉ឺម៉ក បុកបណ្តោលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង១១និង២៥នាទី ថ្ងែទី២៦ ខែឧសភា ឆ្នាំ២០២១ ទីតំាងស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងហេតុកើត បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកតូយ៉ូតាអាល់ផាត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BO -7689 បើកបរក្នុងទិសដៅពីកើតមកលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានបត់ត្រឡប់ក្រោយ ក៏ត្រូវបានម៉ូតូសណ្តោងចាប់ហ្វ្រាំងមិនទាន់ ក៏បុកចំទ្វាខាងឆ្វេងរថយន្តពេញទំហឹង បណ្តោលឲ្យរងការខូចខាត។

ក្រោយពេលកើតហេតុ ក៏ឃើញសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង ហើយយកម៉ូតូនិងរថយន្ត ទៅរក្សាទុកបណ្តោះអាសន្ន នៅស្នងការនគរបាលចរាចរណ៍ផ្លួវគោក នៃស្នងការដ្ឌាននគរបាលរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ៖មីដា



