ភ្នំពេញ ៖ រឿងរ៉ាវប្រពន្ធដេីមតាមទាន់ប្ដីកំពុងនៅជាមួយស្រីស្នេហ៍ ឃើញថាបានកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះកំហឹងក្តៅក្រហាយ និងស្អប់ខ្ពើមយ៉ាងខ្លាំង ជាពិសេសគ្រាបានឃើញទង្វើររបស់ស្រីជាសហាយ លើកកែវស្រាផឹកដាច់យ៉ាងឈ្លើយ មុនពេលលើកទឹកមួយចានដែក មកចាក់លើស្រ្តីជាប្រពន្ធដើមទាំងកម្រោល។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់កណ្តាលអាធ្រាត្រថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅពេលដែលស្រ្តីជាប្រពន្ធដើម បានមកតាមទាន់ប្តីកំហូចរបស់គាត់ កំពុងនៅផ្ទះស្រីជាសហាយ ស្ថិតនៅចំណុចផ្ទះលេខ៧៧A ផ្លូវលេខ១៦ (បុរីពិភពថ្មីចំការដូង) ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមស្រ្តីជាប្រពន្ធដើម បានបញ្ជាក់ប្រាប់ឲ្យដឹងថា រូបគាត់បានដឹងរឿងប្តីមានស្រីសហាយនេះ អស់រយៈពេលចូលជាង ២ ឆ្នាំ មកហើយ។ តែទោះយ៉ាងណា គាត់ជាប្រពន្ធក៏បានបណ្តោយឲ្យយកចុះ ហើយគាត់ក៏បានបញ្ជាក់ថា បន្ទាប់ពីតាមទាន់ម្តង ក៏បានសម្ងំស្ងាត់មិនរករឿងប្តឹងផ្តល់វែងឆ្ងាយអស់រយៈពេលជាង ១ ឆ្នាំ មកហើយ។
ប៉ុន្តែ អ្វីដែលធ្វើឲ្យក្តៅក្រហាយខ្លាំងបំផុតនោះ គឺត្រង់ថា គាត់លែងមាត់លែងក លែងរវីរវល់ជាង១ឆ្នាំហើយ ថាឲ្យយកអីយកទៅ តែមីស្រីហ្នឹង វានៅមិនសុខ ឆាតមករករឿង ជេរប្រទេចគាត់ជាប្រពន្ធដើមសាហាវៗ ដែលជាហេតុធ្វើឲ្យគាត់អត់ទ្រាំពុំបាន ក៏មករករឿងដល់ផ្ទះ ស្របពេលដែលលោកប្តីកំហូច ក៏កំពុងសម្ងំនៅជាមួយគ្នាយ៉ាងរំភើយ ដោយមិនគិតខ្វល់ពីគិតខ្វល់ ប្រពន្ធកូននៅឯផ្ទះសោះឡើយ។

ពិតជាសាហាវដូចគាត់និយាយមែន ខណៈគាត់រួមជាមួយអ្នកសារព័ត៌មាន មកតាមទាន់ប្តីដល់ផ្ទះ កំពុងផឹកស៊ីជាមួយគ្នាយ៉ាងសប្បាយ ស្រាប់តែស្រីជាសហាយរូបនោះ ដែលផ្ទុយពីការខ្មាសអៀន និងសម្ងំគេចលាក់មុខក្នុងបន្ទប់ បែរជាធ្វើរឿងយ៉ាងឈ្លើយលើកកែវស្រាផឹកដាច់ រួចចេញពីក្នុងផ្ទះបាយវិញ ជាមួយទឹកមួយចានដែក លើកយកមកជះលើស្រ្តីជាប្រពន្ធដើមទាំងកម្រោល និងថែមទាំងបង្កហិង្សា វាយប្រតាយប្រតប់គ្នាមួយប្រាវយ៉ាងសាហាវ។ តែនេះចាត់ទុកជាសំណាងល្អហើយ សម្រាប់ប្រពន្ធដើម ដែលទឹកនោះគ្រាន់តែក្តៅឧណ្ហៗ ពុំជាមែនទឹកក្តៅពុះ ឬ ទឹកអាសុីត ពុំនោះទេ គឺគាត់អាចជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ជាមួយនិងទង្វើដ៏សាហាវនេះ ពីសំណាក់ស្រីជាសហាយ ឃើញថាបាននិងកំពុងធ្វើឲ្យមហាជនយ៉ាងច្រើន ក្នុងនោះភាគច្រើនជាស្រី្តៗ បាននាំគ្នាផ្ទុះកំហឹងយ៉ាងខ្លាំងៗ ព្រលះទៅលើស្រីជាសាហាយ និងបុរសជាប្តីរូបនោះ យ៉ាងធ្ងន់ៗថា៖ «ប្រុសចរិតថោកប៉ះស្រីចរិកឆ្កែ វាសមគ្នាហើយ ឲ្យស្រឡាញ់គ្នាឲ្យងាប់ទៅ កុំទៅឈ្លោះជាមួយប្រភេទថោកចឹង, អាប្តីចរិតឆ្កែ ឆ្កែក៏វាចេះស្រឡាញ់កូនប្រពន្ធវាដែរ តែអានេះវិញថោកជាងឆ្កែ១០០ដង, បើមីសត្វឆ្កែនោះវិញ ជួបមុខដាក់អ្ហែងកណ្តាលមុខចាស់ដៃម៉ង!, ជះទឹកដាក់គេហេីយដាក់ក្បាលប្រពន្ធដេីម ម៉ាកាធុនទៀត បេីប៉ះអញវិញ ងាប់អ្ងែងមីចុងយកប្តីគេហេីយខ្លាំងទៀត…. និងនៅមានពាក្យធ្ងន់ៗ ពីមហាជនយ៉ាងច្រើនទៀត ដែលលើកយកមករៀបរាប់មិនអស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













