ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានដេកស្លាប់នៅមុខបន្ទប់ជួល យ៉ាងអាណោចអាធ័ម ក្រោយពេលមកហូបកាហ្វេ ហើយបានដេកស្លាប់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ១២៨ ផ្លូវលេខ៦៥៤ ក្រុមទី៦ បន្ទប់ជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ហូ ទ្បុងឌី អាយុ ៥៩ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។

បើយោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជាខ្មែរអាណិកជន ទើបមកជួលផ្ទះកន្លែងកើតហេតុ ស្នាក់នៅបានចំនួន១៣ថ្ងៃប៉ុណ្ណោះ ហើយជនរងគ្រោះ មានជំងឺប្រចំាកាយយូរមកហើយ លុះព្រឹកនៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានមកហូបកាហ្វេ ជាមួយអ្នកជិតខាងបានបន្តិច ក៏ដើរទៅមុខបន្ទប់ ក៏បានដួលបាត់មាត់បាត់ក ភ្លាមៗមួយរំពេច ហើយបានអ្នកជិតខាង ក៏បានមកជួយមើលជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលបងប្អូនប្រជាពលរដ្ឋ រួចក៏ប្រញាប់រាយការណ៍ ជូនទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យនៅកន្លែងកើតហេតុ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ធ្វើការទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យ ដើម្បីចុះមកធ្វើកោសល្យវិច័យសព បន្ទាប់ពីសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យ បានធ្វើកោសល្យវិច័យសព រួចរាលហើយ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ ដោយសារគាំងបេះដូងពិតប្រាកដមែន ក្រោយមកក៏ធ្វើកំណត់ហេតុ ប្រគល់សពទៅឱ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ៖មីដា