Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានខណ្ឌមួយចំនួន បានផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ ជាថ្មីឡើងវិញ ជំរុញឲ្យអាជ្ញាធរ មានវិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងផ្ទុះជម្ងឺកូវីដ-១៩ថ្មី និងនៅតាមទីផ្សារ

ភ្នំពេញ ៖ ខណៈដែលពេលនេះមានខណ្ឌមួយចំនួន បានផ្ទុះឡើងនូវជម្ងឺកូវីដ-១៩នេះ ជាថ្មីឡើងវិញ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួន មានតំបន់បិទខ្ទប់ (តំបន់លឿងទុំ) និងមានផ្សារ ត្រូវអនុវត្តការងារលើកិច្ចការពារ ឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៦ឧសភានេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ខណ្ឌមួយចំនួនកំពុងប្រឈម នឹងការបិទខ្ទប់ផ្នែកខ្លះ នៃខណ្ឌរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្ទុះឡើងជម្ងឺកូវីដ-១៩ជាថ្មីឡើងវិញ។

តំបន់ដែលផ្ទុះឡើងវិញនូវជម្ងឺកូវីដ-១៩ជាថ្មីនេះ មានមួយផ្នែកខ្លះ នៃខណ្ឌសែនសុខ នៅសហគមន៍
AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ភូមិព្រៃទា សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅភូមិឬស្សី ឬស្សីទី២ ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២និសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះតំបន់លឿង រដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យដំណើរការជាធម្មតា មិនធ្វើការហាមប្រាមនោះទេ ។ អ្វីដែលយើងហាមប្រាម គឺតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩តែប៉ុណ្ណោះ ដូចដែលយើងបានកំណត់ជាទីតាំងបិទខ្ទប់ ដូចប៉ុន្មានសង្កាត់ខាងលើ។ ទីតាំងតំបន់រឿងទុំ ដែលបាននិងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌ ដែលពាក់ព័ន្ធត្រូវតែគ្រប់គ្រង ឲ្យបានហ្មត់ចត់បំផុត មិនឱ្យមានការចេញ ចូលដាច់ខាត ដើម្បីបង្ការនិងទប់ស្កាត់ ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ។

លោកឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះពិនិត្យ ស្ថានភាពនៅតាមផ្សារនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ និងធ្វើរបាយការណ៍ពីវឌ្ឍនភាពផ្សារនីមួយៗ ជាប្រចាំផងដែរ ។ ការបើកផ្សារឡើងវិញនេះ គឺពិតជាមានហានិភ័យខ្ពស់ ចំពោះការឆ្លងរីករាលដាលជំងឺកូវី-១៩ ។ ដូច្នេះទាំងខណ្ឌ ទាំងគណៈកម្មការផ្សារ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារ ដោយត្រូវផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករ អនុវត្តវិធានរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច។

បន្ថែមពីនេះ លោកឃួង ស្រេង អភិបាលរាជធានីក៏បានជំរុញឱ្យពង្រឹងការរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយនៅតាមទីផ្សារនេះឱ្យបានល្អប្រសើរផងដែរ ដោយបច្ចុប្បន្ននេះ កូវីដ-១៩ ភាគច្រើន ផ្ទុះឡើងវិញ នៅតំបន់មិនរៀបរយតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×