Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ នេត សាវឿន ប្រគល់រថយន្ដធុនធំ ចំនួន២០គ្រឿង ជូនទីបញ្ជាការទិសភូមិភាគ៤ ខេត្តព្រះវិហារ ដើម្បីបម្រើការងារជូនអង្គភាព

ព្រះវិហារ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រគល់រថយន្ដធុនធំ ចំនួន២០គ្រឿង ជូនទីបញ្ជាការទិសភូមិភាគ៤ ខេត្តព្រះវិហារ ដើម្បីបម្រើការងារជូនអង្គភាព។

រថយន្ដដែលជាអំណោយដ៏ថ្លៃថ្លានេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាទិសទី៤ និងទី៥ អញ្ជើញចូលរួមពិធីប្រគល់-ទទួល ពីស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ជូនមន្ដ្រីនគរបាលទាំងអស់ផងដែរ ពិសេសក្រើនរំលឹកឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាព និងរក្សាអនាម័យ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ក៏បានយកសារក្រើនរំលឹកបន្ថែមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជម្រាបជូនមន្ដ្រីនគរបាល នៅតាមបន្ទាត់ព្រំដែនទាំងអស់ផងដែរ ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបំពេញកិច្ចការងារ ដែលអង្គភាព ឬថ្នាក់ដឹកនាំប្រគល់ជូន ជាពិសេសសហការជាមួយកងយោធពលខេមរភូមិន្ទ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ សំដៅការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា និងធ្វើឲ្យខ្សែបន្ទាត់ព្រំដែនក្លាយជាព្រំដែនសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ដោយសារតែបច្ចុប្បន្នកម្ពុជា កំពុងប្រឈមជាមួយជំងឺកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានណែនាំឲ្យមន្ដ្រីនគរបាល ត្រូវចូលរួមសហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធគ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×