Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់បាត់ ! ដេននី ក្វាន់ ប្រាប់ពីសកម្មភាពរបស់ខ្លួនឡើងខ្ទេច មុនពេលដឹងថា គេបង្កប់ Camera ក្នុងបន្ទប់ គឺពេលនោះនាងបាន… (វីដេអូ)

ភ្នំពេញ ៖ នៅមុននេះបន្តិច (ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១) តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ ដេននី ក្វាន់ បាន Live វីដេអូ និយាយបកស្រាយរឿងរ៉ាវឡើងវិញ ជុំវិញការបង្កប់ Camera នៅក្នុងសណ្ឋាគារ «សមុទ្រមាស (Gold Sea Hotel» ក្រុងកំពង់សោម និងក៏ដូចឆ្លើយតប ទៅកាន់មនុស្សមួយចំនួន ដែលបានរិះគន់ថា ខ្លួនបង្ហោះវីដេអូបែបនេះ ដោយសារតែចង់បានលុយសំណងជំងឺ ច្រើនរហូត ១០ ម៉ឺនដុល្លារ។

គួររម្លឹកបន្តិចថា កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ អ្នកនាង ដេននី ក្វាន់ បានបង្ហោះវីដេអូចំនួន២លើក ដោយក្នុងនោះទម្លាយចេញពីភស្តុតាងទីកន្លែងបង្កប់ Camera នៅក្នុងសណ្ឋាគារខាងលើ និងភ្ជាប់សារយ៉ាងឈឺចាប់ថា៖ «ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់Hotelលួចបង្កប់Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេ គឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ ឆ្នាំ២០២០ ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌ សម្រាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លារនេះ ដូចជាមើលងាយកិត្តិយសខ្ញុំ ជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំ ទទួលយកមិនបានទេ អយុត្តិធម៌ណាស់»។

ដោយឡែក នៅក្នុងការឡាយវីដេអូសម្រាប់រសៀលថ្ងៃនេះ ដេននី ក្វាន់ ក៏បានបញ្ជាក់ថា ការដែលរូបនាង បញ្ចេញវីដេអូនេះ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា បានដឹងពីទង្វើរបស់ម្ចាស់សណ្ឋាគារនេះ កុំឲ្យជួបរឿងដូចនាង ដែលបានចូលទៅក្នុងបន្ទប់គេង គឺចង់ប្រាប់ថា «ដោះសម្លៀកបំពាក់គ្មានសល់….»។ ហើយមួយវិញទៀត អ្នកនាង ដេននី ក្វាន់ ក៏ចង់ឆ្លើយតបទៅអ្នករិះគន់មួយចំនួន ដែលលើកយករឿងនាង ស្លៀកសុិចស៊ី កាលពីពេលកន្លងមក មកនិយាយបូករួម និងក៏ដូចចោទថា មើលងាយតុលាការ និងសមត្ថកិច្ច បានជាបង្ហោះវីដេអូនេះឡើង ព្រោះអយុតិធម៌ទទួលសំណងតិចត្រឹម ១ ម៉ឺនដុល្លារ អ្នកនាង ដេននី ក្វាន់ ក៏សូមប្រាប់ទៅវិញថា ត្រឹមសម្បត្តិលុយ ១ ម៉ឺនដុល្លារ ឬ ១០ ម៉ឺនដុល្លារ មិនមែនជាលុយធំដុំ សម្រាប់រូបនាងឡើយ។ ព្រោះថា មកទល់ពេលនេះ រូបនាងពុំទាន់បានប៉ះលុយសំណងត្រឹម១ម៉ឺនដុល្លារ ដែលនាងទាមទារ ១០ ម៉ឺនដុល្លារ នោះនៅឡើយ។

អ្នកនាង ដេននី ក្វាន់ ក៏បានបញ្ជាក់ថា សម្រាប់លុយសំណង១ម៉ឺនដុល្លារ ឬ ១០ ម៉ឺនដុល្លារនេះ ប្រសិនបើនាងទទួលបាន គឺនាងខ្ពើមប៉ះ តែនឹងប្រគល់ឲ្យមេធាវី និងសមត្ថកិច្ច ដែលបានដុតដៃដុតជើង ធ្វើការលើរឿងនេះ ដ៏គួរឲ្យសរសើរ រហូតឈានដល់ ចាប់ស្រ្តីម្ចាស់សណ្ឋគារនេះ ដាក់ពន្ធនាគារ ចាត់ចែងតាមការគួរ និងក្រៅពីនេះ យកទៅឧបត្ថម្ភ ធ្វើកិច្ចការងារមនុស្សធម៌ ទៅដល់ជនទីទ័លក្រល្អជាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×