Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូចទឹកបាក់ទំនប់ ! សន្តិសុខឃាត់មិនជាប់ទេ កម្មករ-កម្មការិនីនៅក្រុងបាវិត សម្រុករត់ចេញពីរោងចក្រឡើងប្រសាច គ្រាន់តែលឺថា… (វីដេអូ)

ស្វាយរៀង ៖ ថ្មីៗនេះ វីដេអូមួយដែលត្រូវបានចែករំលែកនៅលើហ្វេសប៊ុក បង្ហាញកម្មករ កម្មការិនី រត់ឡើងប្រសាច ប្រៀបដូចកំពុងជួបគ្រោះអាសន្នអ្វីមួយ ចាកចេញពីរោងចក្រនៅក្រុងបាវិត បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

តែយ៉ាងណាមិញ ចំពោះទិដ្ឋភាពដ៏មិននឹកស្មាននេះផងដែរ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ សូ រតនៈ បានបញ្ជាក់ប្រាប់តាមរយៈការបង្ហោះវីដេអូនៅលើបណ្តាញសង្គម នៅមុននេះបន្តិចវេលាម៉ោង ៤ និង ៥២ នាទី (ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១) ឲ្យដឹងថា សកម្មភាពដែលកម្មករ កម្មការិនី សម្រុករត់ចេញពីរោងចក្រឡើងប្រសាចពេញផ្លូវ គឺដោយសារខ្លាចសមត្ថកិច្ចឃាត់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីមានអ្នកឆ្លងច្រើននៅក្នុងរោងចក្រមួយកន្លែង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង នៅក្រុងបាវិត។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានចែករំលែកនូវសេចក្តីជូនដំណឹងមួយ មុនហេតុការណ៍នេះកើតឡើង ដែលមានខ្លឹមសារទាំងស្រុងថា៖ សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ប្រជាពលរដ្ឋ អ្នកបើកបររថយន្តដឹកកម្មករ ទាំងអស់ជ្រាបថា វេលាម៉ោង ៣និង៥០នាទី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្មករ-កម្មការិនី រោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ពេលកំពុងយកវត្ថុវិភាគសំណាក កម្មករ កម្មការិនីមួយចំនួនធំ បានចេញពីរោងចក្រ សូមកុំទាក់ទងនិងពាក់ព័ន្ធ ដោយសារស្ថានភាពសុខភាពពួកគាត់អ្នកខ្លះមានបញ្ហាសុខភាព នឹងចម្លងទៅបងប្អូន ក៏ដូចជាអ្នកផ្ទះ សូមធ្វើចត្តាឡីស័កតាមដានសុខភាព។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×