ភ្នំពេញ ÷ បុរសម្នាក់បានបើកក្បាលរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ទិសដៅបញ្រ្ចាសគ្នា លឿនពេកមិនប្រយ័ត្ន ជ្រុលចូលគន្លងផ្លូវទៅបុករថយន្តព្រូស ចំពីចហៀងខាងឆ្វេង ពេញទំហឹងបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាចថ្ងៃទី ២៦ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ចំណុចទល់មុខនឹងធ្វើឆៀករថយន្ត ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ផ្ទៃមេឃពាក់ផ្លាកលេខ ភ្នំពេញ 2-AY 9265 បើកបដោយស្រ្តីធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យម ខណៈមកដល់ត្រង់ចំណុច កើតហេតុទល់មុខនឹងកន្លែកឆៀករថយន្ត ស្រាប់តែគេបានឃើញ ក្បាលរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងទៀត ក្បាលពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 3A 0482 បើកបរដោយបុរសម្នាក់ ធ្វើដំណើរទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើតក្នុងល្បឿនលឿន មិនប្រយ័ត្នបានជ្រុលចង្កូតចូលគន្លងផ្លូវ ទៅបុកចំពីចំហៀងខាងមុខ រថយន្តព្រូស បណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុុង។ ចំណែកតៃកុងរថយន្តបង្ក នៅកន្លែងកើតហេតុ រង់ចាំការដោះស្រាយជាមួយរថយន្តរងគ្រោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំង២ សម្របសម្រួលគ្នា ដោយភាគីរថយន្តធុនធំបង្ក មិនចង់វែងឆ្ងាយ ព្រមសងជាសំណង ក្នុងការជួសជុលបញ្ចប់រឿង នៅកន្លែងកើតហេតុុ៕រក្សាសិទ្ធិដោយ៖ សា មេត



