Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តស្វាយរៀង បកស្រាយរឿងកម្មករ រត់ចេញពីតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត

ភ្នំពេញ ៖ អភិបាលខេត្តស្វាយរៀង បានបដិសេធថា រូបភាពវិដេអូ ដែលប្រព័ន្ធសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា អាជ្ញាធរធ្វើតេស្ដកម្មករប្រមាណ ១ពាន់នាក់ នៅរោងចក្រមួយ ក្នុងខេត្តស្វាយរៀង រកឃើញវិជ្ជមានកូវីដ១៩ ជិត៦០នាក់ ស្រាប់តែកម្មករនាំគ្នាសម្រុកចេញពីកន្លែងយកសំណាក គឺមិនមែនជាការពិតទេ។

លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ក្រុមគ្រូពេទ្យ បានយកសំណាកកម្មករ នៅរោងចក្រ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន ១០៨នាក់ មាន ៥៤នាក់ មានវិជ្ជមានកូវីដ១៩ ។ “អ្នកនាំគ្នារត់នៅរត់ចក្រផ្សេងទេ គាត់ឃើញយកសំណាក គាត់ស្មានថា យកសំណាកពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោង គាត់ចេញពីធ្វើការផង ក៏នាំគ្នាសម្រុកចេញមកខាងក្រៅ ហើយវាច្រឡំចឹងទេ។ ហើយមុខសញ្ញា ដែលយើងយក គឺតែពីរអគារនៅរោងចក្រ អេ អេន ជេ មិនបាន ២០០នាក់ផង ហើយអគារមិនពាក់ព័ន្ធនឹងកូវីដយើង ទៅយកធ្វើអី។ ដល់ម៉ោងគាត់ចេញពីធ្វើការផង ហើយគាត់ឃើញគេកំពុងតែយកសំណាក គាត់ស្មានថា យកទាំងអគារគាត់ផង គាត់ភ័យនាំគ្នារត់ឡើងឡានទៅផ្ទះ ទៅអត់មានពាក់ព័ន្ធអីនឹងគាត់ទេ។ ហើយកម្មករយើងដឹងហើយ គាត់ភ័យណាស់រឿងថា យកសំណាកយកអី។ ហើយឃើញអ្នកសារព័ត៌មាន ចុះផ្សាយចឹង ខ្ញុំកំពុងតែឆ្ងល់ ឲ្យរដ្ឋបាលខេត្តធ្វើលិខិតបំភ្លឺវិញ”។

អភិបាលខេត្តស្វាយរៀង បានបន្តថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត គឺមានរោងចក្រច្រើន ហើយពាក់ព័ន្ធតែរោងចក្រពីរទេ ដោយលើកទី១. យកសំណាកកម្មករចំនួន ១០៨នាក់ រកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ៥៤នាក់ និងបានដឹកយកទៅព្យាបាលភ្លាម កុំឲ្យវាឆ្លងបន្តទៀត។ លើកទី២. យកសំណាកកម្មករចំនួន ១០៧នាក់ រកឃើញមានវិជ្ជមានចំនួន ១នាក់។ ហើយចំពោះការយកសំណាកនេះ គឺមានអ្នកបំផុសថា ក្រុមគ្រូពេទ្យនឹង យកសំណាកកម្មករ នៅអគារផ្សេងៗទៀត ហេតុនេះ ហើយនៅពេលដែលកម្មករ ចេញពីធ្វើការក៏បាននាំគ្នារត់ចេញតែម្តងទៅ គឺវាច្រឡំចឹងទេ។ ហើយរោងចក្រនីមួយៗ មិនមែនចេះតែទៅយកសំណាកទេ ទាល់តែមានបញ្ហាកើតឡើងបានយើងសុំគេ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×