Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ពង្រឹង​អនុវត្ត​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ការធ្វើ​តេស្ត​កូ​វីដ​១៩ លើ​អ្នក​សង្ស័យ​មកពី​ខេត្ត និង​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​

ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ណែនាំ​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ពង្រឹង​អនុវត្ត​វិធាន​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការធ្វើ​តេស្ត​កូ​វីដ​១៩ លើ​អ្នក​សង្ស័យ​មកពី​ខេត្ត និង​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​។​

​យោងតាម​លិខិត​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា លោក​រដ្ឋមន្ត្រី​បាន​ក្រើនរំលឹក អភិបាល​រាជធានី​ខេត្ត បន្ត​អនុវត្ត​នូវ​វិធានការ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដោយហេតុថា មានការ​កើនឡើង​ករ​ណី​វិជ្ជមាន​ជា​រៀងរាល់ថ្ងៃ នៅ​បណ្តា​ប្រទេសជិតខាង​របស់​យើង ហើយ​ជាពិសេស​ពលករ​ចំណាកស្រុក​ដែល​ត្រឡប់ ចូលមក​វិញ​ក៏មាន​ការរកឃើញ ករ​ណឺ​វិជ្ជមាន​ច្រើន​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ប្រជាពលរដ្ឋ នៅក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន ក្នុង​គោលបំណង​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។ ពង្រីក​ការធ្វើ​តេស្ត​កូ​វីដ​-១៩ លើ​អ្នក​សង្ស័យ និង​ពលករ​មកពី​ខេត្ត​មាន​ហានិភ័យ​ខ្ពស់​នៃ​ប្រទេសជិតខាង ជាពិសេស​ប្រទេស​ថៃ​។​

​ពង្រឹង​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វី​៥-១៩ ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ប្រជាជន​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន ឱ្យស្រប​តាម​របត់​នៃ “ ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​ប្រកាន់យក​នូវ​ការអនុវត្តន៍ «៣​ការពារ (​ពាក់​ម៉ាស់ លាងដៃ​ឱ្យ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង​) និង​៣​កុំ (​កុំទៅ​កន្លែង​មាន​មនុស្ស​កុះករ​ច្រើន កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា​)៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×