អូស្រ្តាលី នឹងបិទស្ថានទូតរបស់ខ្លួន នៅទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានីស្ថាន ជាកន្លែងដែលកងទ័ពអូស្ត្រាលី គ្រោងនឹងដកចេញនៅចុងឆ្នាំនេះ។
យោងតាមសេចក្តីថ្លែងការណ៍រួម របស់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃអង្គារលោក Scott Morrison នាយករដ្ឋមន្រ្តីអូស្ត្រាលី និងលោក Marise Payne រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រា្តលី បាននិយាយថា អគារស្ថានទូត នឹងត្រូវបិទនៅថ្ងៃទី ២៨ ខែឧសភាខាងមុខនេះ។

រូបលោកទាំងពីររូប បាននិយាយថា“ តំណាងប្រជាជនរបស់យើង នៅអាហ្វហ្គានីស្ថាន និងស្ថានទូតអូស្ត្រាលី ប្រចាំទីក្រុងកាប៊ុល នឹងត្រូវបិទនៅពេលនេះ” ។
សេចក្តីថ្លែងការណ៍បាននិយាយថា“ ការរំពឹងទុករបស់ប្រទេសអូស្រ្តាលី លើវិធានការណ៍នេះ នឹងមានជាប្រភេទបណ្តោះអាសន្ន ហើយយើងនឹងបន្តវត្តមាន ជាអចិន្ត្រៃយ៍នៅទីក្រុងកាប៊ុល នៅពេលមានកាលៈទេសៈអនុញ្ញាត” ។

លោក ម៉ូរីសុន បានប្រកាសកាលពីខែមេសាថា កងទ័ពអូស្ត្រាលី នឹងត្រូវដកចេញពីអាហ្វហ្គានីស្ថាន នៅខែកញ្ញាឆ្នាំនេះ។ ហើយអូស្ត្រាលី ប្រកាសដកកងទ័ពរបស់ខ្លួន ចេញពីអាហ្វហ្គានីស្ថានមួយថ្ងៃ បន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិក លោក ចូបៃឌិន បានប្រកាសនៅថ្ងៃទី ១៤ ខែមេសាថា កងទ័ពសហរដ្ឋអាមេរិកទាំងអស់ នឹងត្រូវដកចេញពីអាហ្វហ្គានីស្ថាន មុនថ្ងៃទី ១១ ខែកញ្ញា ដែលជាខួបលើកទី ២០ នៃការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ដែលបានធ្វើឱ្យសហរដ្ឋអាមេរិក ធ្លាក់ចូលក្នុងសង្គ្រាមយូរបំផុតរបស់ខ្លួន។
នៅពេលដែលស្ថានភាពសន្តិសុខ នៅអាហ្វហ្កានទីន នៅតែស្មុគស្មាញ និងអំពើភេរវកម្មកាន់តែកក្រើកឡើង អ្នកវិភាគយល់ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក មិនទទួលខុសត្រូវ និងព្រមានប្រឆាំងនឹងជម្លោះស៊ីវិល កាន់តែខ្លាំងឡើង និងសកម្មភាពភេវរកម្ម កាន់តែរីករាលដាល។
ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃអង្គារកន្លងទៅថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានប្តេជ្ញាចិត្តក្នុងការធានាសុវត្ថិភាព និងសន្តិសុខ របស់អង្គការបរទេស និងបេសកកម្មការទូត។

ក្រសួងការបរទេសខាងលើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញានានា ហើយនៅក្នុងក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងជាមួយ បណ្តាប្រទេសជាមិត្ត រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នៅតែមានកាតព្វកិច្ច ដើម្បីធានាសន្តិសុខ នៃបេសកកម្មការទូត និងសុវត្ថិភាព នៃតំណាងការទូតនិងកុងស៊ុល” ។
ក្រសួងបាននិយាយថា យើងសង្ឃឹមថាដូច ដែលបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលអូស្ត្រាលីថា វិធានការណ៍នេះ នឹងមានលក្ខណៈបណ្តោះអាសន្ន ហើយឆាប់ៗនេះអូស្ត្រាលី នឹងមានវត្តមានជាអចិន្ត្រៃយ៍របស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ការប្រើអំពើហឹង្សា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលហែកហួរដោយជម្លោះនេះ នៅពេលដែលពួកសកម្មប្រយុទ្ធតាលីបង់ បានព្យាយាមដណ្តើមកាន់កាប់ទីប្រជុំជន ឬស្រុកតូចៗ ដោយបើកការវាយប្រហារវាយឆ្មក់ និងវាយប្រហារប្រឆាំង នឹងកងកម្លាំងអាហ្វហ្គានីស្ថាន។
ខណៈពេលដែលសហរដ្ឋអាមេរិក និងកងទ័ពអូតង់ បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន អំពើហឹង្សានៅក្នុងប្រទេសកំពុងកើនឡើង៕
ប្រភព៖ ចិនស៊ិនហ៊ួរ
រក្សាសិទ្ធិដោយ៖CEN

