Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វគ្គជោគជ័យ ចូលមកដល់ទៀតហើយ ! ប្រជាជនឥណ្ឌាទាំងក្មេង-ចាស់ នាំគ្នារត់លើងងើកភ្លើង ព្រោះជឿថា…. (វីដេអូ)

ប្រជាជនឥណ្ឌា ត្រូវបានចាត់ទុកថា តែងធ្វើនូវរឿងប្លែកៗ និងមិនធម្មតា ដែលភាគច្រើន គឺមនុស្សនៅលើពិភពលោកដទៃ មិនអាចធ្វើរឿងទាំងនោះបានឡើយ ប៉ុន្តែ សម្រាប់ពួកគេវិញ គឺជារឿងធម្មតាប៉ុណ្ណោះ។ ជាក់ស្តែង ដូចជាការប្រពៃណីសាសនា «ដើរលើងងើកភ្លើង» ជាដើម គឺជាសកម្មភាពមួយដែលយើងគ្រប់គ្នាឃើញហើយ ពិតជាស្រៀវសាច់ជំនួស។

គួរបញ្ជាក់ថា ពិធីជំនឿសាសនា នៃការរត់លើងងើកភ្លើងធ្យូងដ៏ក្រហមរងាល នៅក្នុងតំបន់នៃប្រទេសឥណ្ឌា ត្រូវបានដឹងថា បានប្រព្រឹត្តិឡើងនៅក្នុងពេលយប់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពិធីដ៏មិនធម្មតានេះ ដែលមានឈ្មោះថា Holi គឺអនុញ្ញាតឲ្យមានអ្នកចូលរួមព្យាយាមអនុវត្តវាទាំងមនុស្សចាស់ និងក្មេងៗផងដែរ។

ការដើរលើងងើកភ្លើង ក៏ត្រូវបានគេជឿថាជាការអនុវត្តបែបបុរាណមួយ ដែលត្រូវបានប្រើជាឧទាហរណ៍នៃការចងភ្ជាប់ចិត្ត និងរូបកាយ ក្នុងពេលធ្វើការងារ។ ប្រពៃណីដ៏មានវ័យចំណាស់នេះ ត្រូវបានដឹងថាបានកើតឡើងជាង ៤០០០ ឆ្នាំ មកហើយ នៅក្នុងប្រទេសឥណ្ឌា ហើយប្រពៃណីនេះ បានបន្តរហូតមកទល់សព្វថ្ងៃនេះ។

Holi ត្រូវបានប្រារព្ធឡើងដើម្បីទទួលបានជោគជ័យនៃសេចក្តីល្អ លុបទៅលើអំពើអាក្រក់ និងក៏ដូចសេចក្តីស្នេហា ភាពមានកូន និងពណ៌ ដែលជាហេតុធ្វើឱ្យព្រឹត្តិការណ៍សាសនារយៈពេល២ថ្ងៃ ត្រូវបានគេស្គាល់ជាទូទៅ សម្រាប់ការបោះចោលម្សៅពណ៌។

ក្នុងរយៈពេលប៉ុន្មានឆ្មាំនេះ Holi បានវិវត្តទៅជាព្រឹត្តិការណ៍មួយ ដែលបើកចំហដល់មនុស្ស ដែលមានជំនឿនៅទូទាំងពិភពលោក ហើយគ្រួសារ និងមិត្តភក្តិ បានជួបជុំគ្នា ដើម្បីចូលរួមអនុវត្តព្រឹត្តិការណ៍ បោះចោលពណ៌ពិសេសនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×