ខេត្តត្បូងឃ្មុំ: គ្រោះថ្នាក់ពិតជាមើលមិនឃើញនោះទេ អ្នកជំនាញបច្ចេកទេសបញ្ជាម៉ាស៊ីនបកសំបកឈើដើម្បីផលិតកុងផ្លាកកេ ចៃដន្យរអិលជើងដួលចូលម៉ាស៊ីន ត្រូវបានរណាយន្តកាត់ខ្លួនដាច់ជាពីរកំណត់ស្លាប់យ៉ាងអនោចអធម្ម។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៥២នាទីរសៀលថ្ងៃទី១៤កញ្ញា ឆ្នាំ២០២៥ នៅចំនុចសិប្បកម្មក្តារបន្ទះកុងផ្លាកេក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករផ្សេងទៀតនិងជំនាញសមត្ថកិច្ចចុះទៅពិនិត្យសព។
ប្រភពពីកម្លាំងសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងត្រូវបាន
ប្រជាពលរដ្ឋបានរាយការណ៍ មកកម្លាំងប៉ុស្តិ៍រដ្ឋបាលទន្លេបិទថា មានករណីមនុស្សចូលក្នុងម៉ាស៊ីនបកសំបកឈើបណ្តាលស្លាប់ក្នុងសិប្បកម្ម។ ក្រោយទទួលពត៌មានកម្លាំងជំនាញ ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទន្លេបិទ រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យ សពមានឈ្មោះ យឹង យាន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ជាកម្មករ បញ្ជាម៉ាស៊ីនបកសំបកឈើ បានរអិលជើងចូលក្នុងម៉ាស៊ីនបណ្តាលអោយ ដាច់រយះខ្លួនជាពីរស្លាប់នៅកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ដោយមានការសង្ស័យអាចក្រែងពាក់ព័ន្ធទៅនឹងករណីផ្សេងទៀតនោះក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាពរបស់សិប្បកម្មដែលដាក់នៅកន្លែងម៉ាស៊ីន បកសំបកឈើ បានឃើញពីសកម្មភាពរបស់ជនរងគ្រោះ(សព)ពិតជាបានរអិលជើងចូលម៉ាស៊ីនបកសំបកឈើបណ្តាលអោយស្លាប់ខ្លួនឯងពិតមែន។
ការពិនិត្យសព
សពរយះខ្លួនចេញជាពីរ
ការសន្និដ្ឋានរបស់គ្រូពេទ្យមណ្ឌលសុខភាពទន្លេបិទ និងគណ:កម្មាធិការជារួមសពស្លាប់ដោយគ្រោះថ្នាក់ការ ងារ(រអិលជើងចូលម៉ាស៊ីន)បណ្តាលអោយស្លាប់ខ្លួនឯងពិតមែនពុំមានពាក់ ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។ ក្រោយពិនិត្យសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថាកន្លែងបើកសិប្បកម្មនេះទើបតែដំណើរការបាន២ទៅ៣ខែ ដែលមានថៅកែជាជនជាតិចិន បានជួលដីរបស់ឈ្មួញម្នាក់ដើម្បីបើកសិប្បកម្មនេះ ។ ហើយហេតុការណ៍បែបនេះកន្លងមកកម្រកើតមាននៅលើទឹកដីខេត្តត្បូងឃ្មុំបង្កើតថ្មី៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី



