Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀតហើយ ! ក្រោយមានអ្នកទើសរឿងហាត់ប្រាណស្លៀកឈុតដូច «អាវក្នុងនារី» ម៉ាក សែនសូនីតា ចេញមុខតបភ្លាមៗ ដោយលើកហេតុផលថា…

ភ្នំពេញ ៖ ប្រិយមិត្ត និងទស្សនិកជនជាច្រើន បានស្គាល់ច្បាស់ហើយ ពីតារាសម្តែងស្រីដ៏ល្បីឈ្មោះ អ្នកនាង ម៉ាក សែនសូនីតា (ហៅតូតា) ដែលទើបទទួលបានកូនប្រុស ដ៏ស្រស់ស្អាតម្នាក់ ដែលជាតំណក់ឈាមរួមគ្នាលើកដំបូង ជាមួយស្វាមី លោក ប៉ុល វិបូ។

តែយ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង តូតា ស្រាប់តែទទួលរងនូវការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយអ្នកនាងបង្ហោះរូបថតស្លៀកឈុតហាត់ប្រាណ ជាមួយកូនប្រុសតូច ប៉ុន្មានសន្លឹក។ ក្នុងនោះ មនុស្សមួយចំនួនបាននាំគ្នារិះគន់ថា អ្នកនាង តូតា ហាក់បញ្ចេញការស្លៀកពាក់មិនសរម្យសោះឡើយ ដោយពាក់ «អាវទ្រនាប់» ផ្ទុយពី «អាវទ្រនាប់កីឡា»។

ទោះយ៉ាងណា ក្រោយឃើញគេនាំគ្នារិះគន់បែបនេះ តារាស្រីរូបនេះក៏បានចេញធ្វើការបកស្រាយភ្លាមៗ ដោយលើកយកហេតុផលមួយ មកបញ្ជាក់ ភ្ជាប់រូបភាពតារាស្រុកគេ ក៏ស្លៀកដូចខ្លួនយ៉ាងច្បាស់ៗថា៖ «សូមជួយបែងចែកឲ្យដាច់ផង រវាងអាវកីឡានឹងអាវទ្រនាប់ឈុតកីឡាបែបនេះគេពាក់ពេញពិភពលោក ហើយក៏គេផុសពេញនៅលើ social media គេដែល (មិនតារាមិនថាអ្នកធម្មតា) តែសម្រាប់តារាខ្មែរ គឺអត់បានទេខុសរហូត»។

តែទោះយ៉ាងណា ក្នុងនោះក៏នៅតែមានគេផុសរូបគំរូឲ្យឃើញពីតារាស្រុកគេ ស្លៀកឈុតកីឡាដ៏សមសួន និងភ្ជាប់សារដាក់ថា «មែនហ្នឹងបង តារាគេសុទ្ធតែរាងគេស្អាតៗ ដល់ពេលតារាខ្មែរស្លៀកពាក់អុីចឹង ទើសលុះក្ស័យ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×