Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករលាក់មុខ ៖ សម្លាប់មនុស្ស ៦០២នាក់ស្លាប់ និងរបួស ១៥១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ១៤៦ថ្ងៃ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ថា រយៈពេល ១៤៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ១០៦២លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦០២នាក់ និងរបួសចំនួន ១៥១៧នាក់ ក្នុងនោះធ្ងន់ចំនួន ៨៧១នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានកើតឡើងចំនួន ៦លើក ស្លាប់ ៣នាក់ និងរបួសធ្ងន់ ៣នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៤៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៨៣៧៧៩គ្រឿង ក្នុងនោះម៉ូតូចំនួន ៦០៧៥០គ្រឿង និងរថយន្តចំនួន ២៣០២៩គ្រឿង ក្នុងនោះរថយន្តតូច ១៧៧១៤គ្រឿង និងធំ ៥៣១៥គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×