Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់ចង្កេះ ! តាមពិតអុីចឹងសោះ ទំនាក់ទំនងរវាងអតីតរបស់ Bro KH និងតារាចម្រៀង Pao Ploy គឺត្រឹមតែជា…(វីដេអូ)

ភ្នំពេញ ៖ ព័ត៌មានផ្ទុះឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ជុំវិញរឿងរ៉ាវជីវិតគូបែកបាក់ រវាងតារាបណ្តាញសង្គមល្បីឈ្មោះ Bro KH និងអតីតភរិយាទី២នាង អាជីង ឃើញថា បានបង្កឲ្យមានការភ្ញាក់ផ្អើល និងជាពិសេសមនុស្សជាច្រើន នាំគ្នាការរិះគន់យ៉ាងខ្លាំងតែម្តង គឺក្រោយឃើញអតីតរបស់ Bro KH ក្រោយលែងលះស្វាមីរួចមិនបានប៉ុន្មានម៉ោងផង ក៏ស្រាប់តែនាង អាជីង បង្ហាញមុខប្រុសថ្មីវ័យចំណាស់មិនយ៉ាងក្តៅៗ ដោយបុរសទី៣នោះគឺលោក ប៉ាវ ផ្លយ អ្នកចម្រៀង Original Song ដ៏ល្បីឈ្មោះម្នាក់ ដែលមានវ័យដាច់ឆ្ាយគ្នាប្រៀបដូចឪពុក និងកូនស្រី។

មែនហើយ អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែជឿជាក់ទៀតនោះ គឺអតីតរបស់ Bro KH នាង អាជីង (Shu Jin) ពុំត្រឹមតែបានដាក់ Relationship ជាមួយនឹងតារាចម្រៀង ប៉ាវ ផ្លយ (Pao Ploy) ប៉ុណ្ណោះទេ តែថែមទាំងផុសរូបផ្អែមល្ហែម និងគ្នាជាមួយបុរសវ័យចំណាស់រូបនេះទៀតផង។ តែទោះយ៉ាងណា ក្រោយឃើញមនុស្សជាច្រើននាំគ្នាឆ្ងល់យ៉ាងខ្លាំង និងក៏ដូចអ្នកខ្លះកំពុងរិះគន់តែស្ករតាមៗគ្នា នូវពាក្យពេចន៍ដ៏អសុរោះ ចំពោះរូបភាពផ្អែមល្ហែមអ្នកទាំងពីរ នៅពេលនេះ អ្នកទាំងពីរបានចេញមុខលាតត្រដាងការពិតហើយ។

ពិតណាស់ តាមពិតទៅ ទំនាក់ទំនងរវាងអ្នកទាំងពីរ គឺមិនមែនជាគូស្នេហ៍ ឬ ក៏អ្វីលើសពីនេះឡើយ ដោយអ្នកទាំងពីរគឺត្រឹមតែជាពូ និងក្មួយបង្កើតនិងគ្នាប៉ុណ្ណោះ។ ដោយឡែក ចំពោះមូលហេតុចម្បងដែលនាំឲ្យនាង អាជីង បានភ្ជាប់ Relationship ជាមួយនឹងលោក ប៉ាវ ប្លយ បែបនេះ គឺក៏ព្រោះតែនាងមិនចង់ឲ្យមានប្រុសៗ ឆាតមកខ្លួនតែប៉ុណ្ណោះ។ ហើយទន្ទឹមនិងនេះផងដែរ លោក ប៉ាវ ផ្លយ ក៏បានបង្ហោះរូបថតជុំគ្រួសារ តាំងពីរូបលោកនៅវ័យស្រស់សង្ហារ និងក្មួយជីង ទើបមានវ័យ ៨ ទៅ ៩ ឆ្នាំ ប៉ុណ្ណោះ។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន គឺស្ទើរបាក់ចង្កេះតែគ្រប់ៗគ្នាតែម្តង ព្រោះតែមិននឹកស្មានថា ទំនាក់ទំនងរវាងអ្នកទាំងពីរ គឺគ្រាន់តែជាពូ និងក្មួយស្រីបង្កើតបែបនេះសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×