Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូសុខៗ ដួលដាច់ផ្ងារផ្កាប់មុខស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យខ្យល់គរ បានដួលដាច់ផ្ងារផ្កាប់មុខស្លាប់ ខណៈកំពុងតែជិះម៉ូតូសុខៗ​ ដោយរូបគាត់មិនសូវស្រួលខ្លួន ក៏បានចតម៉ូតូអែបខាង បានដួលស្លាប់តែម្តង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម មុខរបងសាលាសន្ធរមុខ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពបុរសខាងលើនេះ មានឈ្មោះសោម រ៉េត អាយុ ៤៨ ឆ្នាំ មានស្រុកកំណើត នៅភូមិរកាកោងទី ១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ បច្ចុប្បន្នស្នាក់នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើនេះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០៧ ពាក់ផ្លាកលេខភ្នំពេញ 1T- 1835 ធ្វើដំណើរពីទិសដៅពីលិច មកកើតលុះដល់ចំណុចកើតហេតុ រូបគាត់ហាក់ដូចជាងងឹតមុខ ក៏បានអែបម៉ូតូចូលខាង ហើយអង្គុយនៅលើម៉ូតូ ក៏បានដួលដាច់ផ្ងារ ផ្កាប់មុខស្លាប់តែម្ដង។

ភ្លាមៗនោះ សមត្ថកិច្ចខណ្ឌទួលគោក ក៏បានទំនាក់ទំនងហៅរថយន្តសាមុយ ដឹកយករូបគាត់ទៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសលបុរសខាងលើនោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បន្ទាប់មកសមត្ថកិច្ច ក៏បានទំនាក់ទំនងហៅគ្រូពេទ្យ មកយកសំណាកជនរងគ្រោះខាងលើនេះ នៅកន្លែងកើតហេតុវិញ។ ហើយក៏បានធ្វើការស្រាវជ្រាវ រកក្រុមគ្រួសារសាច់ញាតិ ដើម្បីប្រគល់សពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×