Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល ! សុខៗ Idol សក់សំពោងដូចសំបុកមាន់ សម្រេចចិត្តលះបង់សក់ជាទីស្រឡាញ់ ព្រោះតែរឿងមួយនេះ….

ភ្នំពេញ ៖ និយាយពីបុរសក្បាលធំសក់សំពោងដូចសំបុកមាន់ នោះជឿជាក់ថា ប្រិយមិត្តនឹងនឹកដល់លោក វី ជីវ័ន្ត មុនគេមិនខាន ព្រោះតែតារាសម្តែងប្រុសរូបនេះ តែងបង្ហាញវត្តមាននៅលើឆាក និងក៏ដូចទីសាធារណៈ ជាមួយម៉ូដសក់អ៊ុតប្លែកយ៉ាងទាក់ទាញ ដែលពុំមានតារាស្រុកខ្មែរណាម្នាក់ធ្វើដូច។

តែទោះយ៉ាងណា ថ្មីៗនេះ តារាសក់អ៊ុតសំពោងរូបនេះ ស្រាប់តែធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញរូបលោកសម្រេចចិត្តលះបង់សក់អ៊ុតជាទីស្រឡាញ់ និងចាត់ទុកជានិមិត្តរូបរបស់ខ្លួន មកកាត់សក់ខ្លីវិញម្តង ដែលធ្វើឲ្យមើលសឹងតែមិនស្គាល់។

យ៉ាងណាមិញ ជាមួយការប្តូរស្តាយម៉ូដសក់នេះផងដែរ លោក វី ជីវ័ន្ត ក៏បានប្រាប់គួរឲ្យភ្ញាក់ផ្អើលថា កត្តាដែលនាំឲ្យលោកសម្រេចចិត្តប្តូរស្តាយសក់ពីសំពងមកខ្លីវិញ គឺមកពីលោកមានភាពស្មុកស្មាញខ្លាំងពេក ដោយសារតែបញ្ហាជំងឺកូវីដ១៩សព្វថ្ងៃនេះ។ ហើយម្យ៉ាងវិញទៀត ក៏ព្រោះតែលោកគិតថា ការកាត់សក់ខ្លី នឹងអាចធ្វើឲ្យលោកមានហុងស៊ុយជាងទុកសក់វែង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×