ភ្នំពេញ ៖អ្នកនាំពាក្យក្រសួងព័ត៌មាន បានឆ្លើយតបទៅនឹងការចោទប្រកាន់ របស់ក្រុមអង្គការសង្គមស៊ីវិល មួយចំនួនដែលថា រដ្ឋាភិបាលបានរារាំង មិនឲ្យអ្នកសារព័ត៌មាន រាយការណ៍ពីករណីឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺជាការមួលបង្កាច់មានចេតនាមិនល្អ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាផលប្រយោជន៍នយោបាយ និងការពារផលប្រយោជន៍ ក្រុមគោលដៅនយោបាយ ដែលជាសកម្មជន របស់ពួកគេតែប៉ុណ្ណោះ។
ការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើង បន្ទាប់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន បានអំពាវនាវដល់ រដ្ឋាភិបាលឲ្យបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារ មកលើសេរីភាព នៃការបញ្ចេញមតិ និងអ្នកសារព័ត៌មាន នៅក្នុងបរិបទជំងឺកូវីដ១៩។
លោកមាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនិងការលើ កឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គឺបានបង្កប់នៅចេតនាមិនល្អ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា ហើយការលើកឡើងនេះ គឺដើម្បីតែជាផលប្រយោជន៍ នយោបាយរបស់ក្រុមពួកគេ និងក្រុមគោលដៅរបស់ពួកគេ នៅក្នុងចេតនាមិនល្អ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើតែផលប្រយោជន៍ នយោបាយរបស់ក្រុមពួកគេ ក៏ដូចជាផលប្រយោជន៍ និងការពារផលប្រយោជន៍ក្រុមគោលដៅ ដែលជាសកម្មជន នយោបាយរបស់ពួកគេ តែប៉ុណ្ណោះ។
ការលើកឡើងនេះ មិនបានឆ្លុះបញ្ចាំង អំពីស្ថានភាពជាក់ស្តែង ក៏ដូចជាបរិយាកាសពិតប្រាកដ នៅក្នុងការអនុវត្តសិទ្ធិសេរីភាព បញ្ចេញមតិ ក៏ដូចជាសិទ្ធិសរីភាពសារព័ត៌មាន នៅកម្ពុជានោះទេ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា នៅក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ បណ្តាលប្រទេសទាំងអស់ នៅក្នុងពិភពលោក ក៏ដូចជាកម្ពុជា បានដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីធ្វើយ៉ាងណាធានា បាននៅផលប្រយោជន៍ សាធារណ ក៏ដូចជាសុខភាពសាធារណៈ និងគោលបំណងធ្វើយ៉ាងណា ឲ្យព្រះរាជាណាចក្រកម្ពុជា អាចកាត់ផ្តាច់ពីការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ជាទ្រង់ទ្រាយធំបាន។ ហើយការដាក់ចេញ នៅវិធានការចាំបាច់ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបបំណងតែមួយគត់ គឺដើម្បីបម្រើផលប្រយោជន៍សាធារណៈ បម្រើសុខភាពសាធារណ របស់ប្រជាពលរដ្ឋ មិនដូចជា ការលើកឡើង របស់អង្គការសង្គមស៊ីវិល មួយចំនួននោះទេ គឺការលើកឡើងរបស់ពួកគេ ដើម្បីតែផលប្រយោជន៍នយោបាយ និងទាក់ទាញប្រជាប្រយិភាព និងការគាំទ្រទៅដល់ពួកគេ តែប៉ុណ្ណោះ ហើយវាជារឿងដដែលៗ ដែលមិនមានអ្វីប្លែកនោះទេ។
អ្នកនាំពាក្យបានបញ្ជាក់ថា សេរីភាព នៃការបញ្ចេញមតិ ក៏ដូចជាសេរីភាពសារព័ត៌មាន នៅកម្ពុជាត្រូវធានា ដោយច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះការអនុវត្តនៅ សិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងសិទ្ធិសេរីភាពខាងសារព័ត៌មាន គឺត្រូវផ្សារភ្ជាប់ទៅនិងការអនុវត្តច្បាប់ ក៏ដូចជាករណីកិច្ច និងកាតព្វកិច្ចដែលបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្ត ដើម្បីធានាបាននូវការបញ្ចេញមតិ ក៏ដូចជាសេរីភាព ខាងសារព័ត៌មាន ដោយត្រឹមត្រូវ និងអនុវត្តទៅតាមច្បាប់ ដែលមានជាធរមាន៕ រក្សាសិទ្ធិដោយ : ចេស្តារ

