Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដ្រីម្នាក់ជាបុគ្គលក្រុមហ៊ុន food panda ផ្នែកដឹកជញ្ជូន ត្រូវម៉ូតូសណ្ដោងរ៉ឺម៉ក បុកបណ្ដាលឲ្យរងរបួសជើងខាងឆ្វេង

ភ្នំពេញ ៖ ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ជិះគេចរថយន្ដជ្រុលចង្កូតមកបុកម៉ូតូមួយគ្រឿង ដែលជាបុគ្គលក្រុមហ៊ុន food panda ផ្នែកដឹកជញ្ជូនបណ្ដាលឲ្យរងរបួសជើងខាងឆ្វេង ហេុតការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង២០នាទី រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ៣៧១ ទប់មុខផ្សារប៉េសេ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមសម្ដីម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ក បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមធ្យម ខណៈពេលដល់ចំណុចកើតហេតុ ក៏បានគេចពីរថយន្ដមួយគ្រឿង ដែលមិនចាំម៉ាក ក៏បានជ្រុលទៅបុកស្រ្ដីម្នាក់ ដែលកំពុងជិះម៉ូតូម៉ាកហុងដាសង់ឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CI-5910 ដែលជាបុគ្គលក្រុមហ៊ុន food panda ផ្នែកដឹកជញ្ជូន បណ្ដាលឲ្យរងរបួសជើងខាងឆ្វេង ត្រូវបានបុគ្គលដូចគ្នា ដឹកទៅមន្ទីរពេទ្យ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉ក និងម៉ូតូរងការខាតខូចខាតតិចតួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅសមត្ថកិច្ច ធ្វើការវាសវែងយកម៉ូតូសណ្ដោងរ៉ឺម៉ក និងម៉ូតូជនរងគ្រោះ ទៅរក្សារទៅខណ្ឌ ដើម្បីរង់ចាំភាគីខាងជនរងគ្រោះ និងភាគីជនបង្ក ដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖មីដា

×