យោងតាមការចុះផ្សាយរបស់កាសែត bangkokpost បានឲ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធ ថា នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា គាំទ្រឲ្យប្រើប្រាស់ថ្នាំដើមរុក្ខជាតិម្យ៉ាង ឈ្មោះជាភាសាអង់គ្លេសថា «Green chiretta» ដើម្បីព្យាបាលអ្នកជំងឺ Covid-19 ព្រោះវាជួយកាត់បន្ថយការរលាករបស់ពួកគេ។
លោក Anucha បានបញ្ជាំក់ថា ដើមរុក្ខជាតិជីអង្កាមបៃតង ដែលមានឈ្មោះថា ហ្វាថាឡៃជុនីជាភាសាថៃ អាចបន្ថយការរលាក និងពង្រឹងប្រព័ន្ធភាពស៊ាំ។ លោកក៏បានឲ្យដឹងបន្ថែមថា វាគួរតែត្រូវបានគ្រប់គ្រងរួម ជាមួយថ្នាំប្រឆាំងវីរុស favipiravir ដើម្បីព្យាបាលអ្នកជំងឺ Covid-19 ជាពិសេសអ្នកដែលមានការរលាក។

លោក Anucha បាននិយាយថា នាយកដ្ឋានឱសថបុរាណ និងវេជ្ជសាស្ត្រថៃ បានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់វា ប៉ុន្តែក៏បានព្រមានថា ថ្នាំរុក្ខជាតិបៃតងនេះ មិនបានការពារការឆ្លងមេរោគ Covid-19 ទេ។
លោកបានដកស្រង់សម្តីនាយកដ្ឋានខាងលើ ដែលបានរាយការណ៍ថា ដើមថ្នាំរុក្ខជាតិបៃតងនេះ គឺមានផ្ទុក andrographolide -ជាសារធាតុដែលត្រូវបានគេបង្ហាញថា សម្លាប់មេរោគ និងបាក់តេរីមួយចំនួន នៅក្នុងបំពង់សាកពិសោធន៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





