Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង បញ្ជាសមត្ថកិច្ច បង្ក្រាបរថយន្តដឹកឈើមួយគ្រឿង

ស្ទឹងត្រែង ៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានបញ្ជាកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ត្រង់ចំណុចដីឡូត៍មួយកន្លែង ក្បែរផ្លូវជាតិលេខ ៩ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១។

ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើ សហកាជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្ត ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង។

ការចុះបង្ក្រាបនោះ បានតែឈើប៉ុណ្ណោះ រីឯរថយន្តបានទម្លាក់ឈើរួច តៃកុងបើកគេចបាត់ស្រមោល នៅចំពោះមុខសមត្ថកិច្ចកំពុងបង្ក្រាប។ បន្ទាប់មកជំនាញរដ្ឋបាលព្រៃឈើ ក៏បានដឹកជញ្ជូនឈើប្រភេទគ្រឿងផ្ទះ យកមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

រថយន្តដែលបើកគេចបាត់នោះ ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2Q.5029 ម្ចាស់ឈ្មោះទី រស់នៅព្រៃចាស់ ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។

លោកអន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ករណីមេឈ្មួញ ដឹកជញ្ជូនឈើខុសច្បាប់ តាមរថយន្តសាំងយ៉ុងខាងលើ រត់គេចពីសមត្ថកិច្ច នឹងបន្តស្រាវជ្រាវ ចាត់ការតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖សំណាង

×