Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់! ​បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​លឿន​ពេក ​ជ្រុល​ទៅបុក​ពីក្រោយ​កុងតឺន័រ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​

​ភ្នំពេញ​៖ បុរស​ម្នាក់​ បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង ​ទៅបុក​ចំ​ពីក្រោយ​រថយន្ដ​កុងតឺន័រ​ បណ្ដាល​ឲ្យ​គៀប​ជាប់​នឹង​ម៉ូតូ​កង់​បី​ឥណ្ឌា​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​។​ ចំណែក​តៃកុង​រថយន្ត​កុងតឺន័រ​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាក់​យប់ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជា​ធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ​គង់ គឹម​ស៊ុន អាយុ​៤៨​ឆ្នាំ មុខរប​រត់​ម៉ូតូ​កង់​បី បច្ចុប្បន្ន​រស់​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ មាន​ស្រុកកំណើត​រស់នៅខេត្តស្វាយរៀង ។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​កុងតឺន័រ​មួយ​ក្បាល​ពណ៌​ខៀវ ពាក់​ផ្លាកលេខ​ភ្នំពេញ​3B-7425 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាមផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ​ ស្រាប់តែ​គេ​ឃើញ​មាន​បុរស​ម្នា​ក់បាន​បើក​កង់​បី​ឥណ្ឌា​មួយគ្រឿង​ ពណ៌​ស​ ពាក់​ផ្លាកលេខ​ភ្នំពេញ​ ​1-IM-5598 ធ្វើដំ​ណើរ​ពីក្រោយ ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន ​ទៅបុក​ចំ​ពីក្រោយ​រថយន្ដ​កុងតឺន័រ​ពេញទំហឹង​ បណ្ដាល​ឲ្យ​គ្រៀប​ជាប់​ស្លាប់​នៅក្នុង​កង់​បី​ឥណ្ឌា​តែម្តង ចំណែក​តៃកុង​រថយន្ដ​បង្ក​ក៏បាន​ចុះ​ពីលើ​រថយន្ដ​រត់គេចខ្លួន​បាត់ទៅ​បន្សល់​តែ​រថយន្ត​នៅ​នឹង​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ ​រួច​ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បានធ្វើ​ការវាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ ​ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ចំណែកឯ​សព​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​រួចហើយ​ក៏បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​រក្សា​សិទ្ធិ​ដោយ​៖​ សាមេ​ត​

×