Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើងកាង​លក់​ដី លក់​ដី​ទទួល​ប្រាក់​ពី​អ្នកទិញ​ហើយ​តែ​មិន​ប្រគល់​ដី​ឱ្យគេ បែរជា​នាំ​បក្ខពួក​មក​កាង​ប្រើ​ហិង្សា​លើ​គេ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ដីការ​

កណ្តាល ៖ ជើង​ខ្លាំង​ខាង​កាង​ដី ឈ្មោះ សឿន ចំរើន (​ហៅ ជាង​អូន​) អាយុ​២៥​ឆ្នាំ ត្រូវបាន​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ពាក់ព័ន្ធ​បទល្មើស «​ធ្វើ​ឲ្យ​ខូចខាត​ដោយចេតនា» តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ធ្វេី​ការបំភ្លឺ​ឆ្លេី​យ​តប​ជូន​សាធារណជន និង​គណនី​ហ្វេ​ស​បុក ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ និង​វីដេអូ មាន​ខ្លឹមសារ​ថា​៖ អស្ចារ្យ​មែន ជើងកាង​លក់​ដី លក់​ដី​ទទួល​ប្រាក់​ពី​អ្នកទិញ​ហើយ​តែ​មិន​ប្រគល់​ដី​ឱ្យគេ បែរជា​នាំ​បក្ខពួក​មក​កាង​ប្រើ​ហិង្សា​លើ​គេ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​របស់​អ្នកទិញ​ទៀត​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ស្រាវជ្រាវ​បំភ្លឺ​ករណី​ខាងលើ​។​

​ជា​លទ្ធផល នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ស្រាវជ្រាវ​បំភ្លឺ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១០​និង​២២​នាទី ឈ្មោះ ហេង សុខ​ណា​ង បាន​ទូរ​សព្ទ​មកប្តឹង​សមត្ថកិច្ច​ថា​ឈ្មោះ សឿន ចំរើន និង​បក្ខពួក បានមក​វាយ​បំផ្លិចបំផ្លាញ​បង្គោលព្រំ​ដីស្រែ​របស់ខ្លួន នៅ​ចំណុច​ភូមិ​ស្រែ​កណ្តោល ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់ និង​អាជ្ញាធរ ភូមិ​ឃុំ ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ការពារ​កុំ​ឱ្យមាន​អំពើហិង្សា និង​ហាមឃាត់​កុំឱ្យ​វាយ​បំផ្លិចបំផ្លាញ​តទៅទៀត ហើយ​សំណូមពរ​ភាគី​ទាំងសងខាង​ឱ្យមក​ដោះស្រាយ​គ្នា​នៅ​សាលាឃុំ​ម្កាក់ ឬ​សាលាស្រុក​អង្គស្នួល ប៉ុន្តែ​ភាគី​ខាង​ឈ្មោះ សឿន ចំរើន មិន​ព្រមស្តាប់​សមត្ថកិច្ច ហើយ​ស្រែក​ឡូឡា​បញ្ជា​ឱ្យ​កូនចៅ​ថត​សមត្ថកិច្ច ហើយ​ទាមទារ​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ ដោះស្រាយ​ឱ្យ​ខ្លួន​នៅ​កន្លែងកើតហេតុ​ឱ្យ​ចប់​រឿង​។​

​បន្ទាប់មក​លោក​អធិការ​បញ្ជា​ឱ្យ​ដក​កម្លាំង​ត្រឡប់មក​អង្គភាព​វិញ លុះដល់​វេលា​ម៉ោង ១៤​និង​០០​នាទី ថ្ងៃ​ដដែល ឈ្មោះ ម៉េង សុខ​ណា​ង បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ប្តឹង​ទៅលើ​ឈ្មោះ សឿន ចំរើន និង​បក្ខពួក ពីបទ ធ្វើឱ្យ​ខូចខាត​ដោ​យេ​ចេតនា ដែល​បាន​វាយបំផ្លាញ​បង្គោលរបង​ថ្ម កើតហេតុ​៖ នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៦ និង ០០ នាទី នៅ​ចំណុច​វាលស្រែ ភូមិ​ស្រែ​កណ្តោល ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ខូចខាត​បង្គោល​ថ្ម ដាំ​តាម​ព្រំដី​មាន​ចំនួន ៦៣ ដើម​។

​យោងតាម​ពាក្យបណ្តឹង​ឈ្មោះ ហេង សុខ​ណា​ង ទេី​ប​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ធ្វេី​លិខិត​កោះហៅ ឈ្មោះ សឿន ចំរើន ឱ្យចូល​ខ្លួន​មក​បំភ្លឺ​រឿង​ផ្ទាល់ខ្លួន (​ពាក់ព័ន្ធ​ករណី​ធ្វេី​ឱ្យ​ខូចខាត​ដោយ​ចេតនា​) នៅ​អធិការដ្ឋាន​នគរបាល​ស្រុក នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨និង៣០​នាទី ប៉ុន្តែ​សា​ម៉ី​ខ្លួន​មិន​ព្រម​ចូលខ្លួន​តាម​ការ​កោះ​នោះទេ​។​

​សន្និដ្ឋាន​៖ ចំពោះ​ករណីនេះ​ផ្តេី​ម​ចេញពី​វិវាទ​ដីធ្លី ទេី​ប​ឈ្មោះ សឿន ចំ​រេី​ន និង​បក្ខពួក នាំគ្នា​វាយ​បំ​ផា្ល​ញ​បង្គោល​ថ្ម របស់​ឈ្មោះ ម៉េង សុខ​ណា​ង បណ្តាលឱ្យ​ខូចខាត អស់​ចំនួន ៦៣​ដេី​ម​។

​ចំពោះ​ករណីនេះ កម្លាំង​ផ្នែក​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​តុលាការ​។​

​ចំពោះ​ភាគី​អ្នកទិញ​ឈ្មោះ ហេង សុខ​ណា​ង ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​រួច​ហេី​យ​ដែរ​។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​រួច អធិការដ្ឋាន​ស្រុក​អង្គស្នួល បានចេញ​លិខិត​កោះហៅ​ឈ្មោះ សឿន ចំរើន ឱ្យចូល​ខ្លួន​មក​បំភ្លឺ​រឿង​ផ្ទាល់ខ្លួន ដោយ​យោងតាម​បណ្តឹង​ខាងលើ ប៉ុន្តែ​មិន​ព្រម​ចូលខ្លួន​តាម​ការកោះហៅ​នោះទេ​។​

​រហូតដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សឿន ចំរើន តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ពីបទ «​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​» របស់លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល​។ សមត្ថកិច្ច សន្និដ្ឋានថា ករណីនេះ​ផ្តើមចេញពី​វិវាទ​ដីធ្លី​។​

​សូមបញ្ជាក់ថា បុគ្គល​ម្នាក់នេះ​ឈ្មោះ សឿន​ចំរើន​បាន​លក់​ដី មួយកន្លែង មាន​ទំហំ​ជាង ៦​ហិកតា នៅ​ភូមិ ស្រែ​កណ្តោល ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ឲ្យ​ទៅ​ឈ្មោះ ហ៊ួ​យ​គាង និង​ឈ្មោះ ម៉េង​សុខ​ណា​ង ក្នុងតម្លៃ 37$ ក្នុង​១​ម៉ែត្រការ៉េ និង​ទទួល​ប្រាក់​កក់​ដី​ចំនួន 73 1250$ ( ចិតសិប​បី​ម៉ឺន​មួយ​ពាន់​ពីរ​រយ​ដុល្លារ​)​។ បញ្ជាក់ បុគ្គល​ឈ្មោះ សឿន​ចំរើន​នេះ ដំបូង​ឡើយ​គឺ​បាន​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ តែ​មិនទាន់​ទូទាត់​លុយ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​នៅឡើយ​ទេ ក៏​លក់​បន្ត​មក​ឲ្យ ភាគី ហ៊ួ​យ​គាង​និង ម៉េង​សុខ​ណា​ង ភាគី​អ្នកទិញ​បានប្រគល់​លុយ ជាង​ចិតសិប​ម៉ឺន​ដុល្លារ​ឲ្យ​ឈ្មោះ សឿន​ចំរើន យកទៅ​ដោះស្រាយ​បង្គ្រប់​ឲ្យ​ប្រជាពលរដ្ឋ តែ​បុគ្គល​នេះ​មិ​បាន​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទេ គឺ​យកទៅ​ចាយវាយ ខុស​កិច្ចសន្យា ។

តាម​ការបញ្ជាក់​ពី​អ្នកទិញ ឈ្មោះ សឿន ចំរើន ត្រូវប្រគល់​លុយ​ចំនួន​58791$​មក​អ្នកទិញ​ឈ្មោះ​ម៉េង សុខ​ណា​ង នឹង 9504.5$​មក​អ្នកទិញ​ឈ្មោះ ហ៊ួ​យ គាង​វិញ​។​

បុគ្គល​ពាល​ឈ្មោះ សឿន​ចំរើន នេះ​បានប្រព្រឹត្ត​នូវ​កំហុស​ដែល​ប្រាសចាក​នឹង​ច្បាប់​ជាច្រើន​ករណីដូចជា៖

១ -​លក់​ដី​ដោយ​មិន​គោរព​តាម​កិច្ចសន្យា​ដែល​ព្រមព្រៀងគ្នា​រួចហើយ (ទទួល​ប្រាក់​ហើយ មិន​ប្រគល់​ដី​ឲ្យ​អ្នកទិញ​)។

២- បុគ្គល​នេះ​បានទទួល​លុយ​ដោយ​ធ្វើ​កិច្ចសន្យា​ជាមួយ​ភាគី​អ្នកទិញ​ហើយ បែរជា​មក​កាង​លើដី​នោះ មិន​ឲ្យ​ភាគី​អ្នកទិញ​ចូល​ឈូសឆាយ​លើដី​នោះ ដូច​ក្នុង​កិច្ចសន្យា​ទេ ដោយ​ដាក់​កម្លាំង​ក្មេងស្ទាវ​កាង​ពេញ​ដី​នោះ ហើយ​ជេរប្រមាថ​និង​ប្រើ​ហឹ​ង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ គេ​ទៀត​។

៣- បុគ្គល សឿន​ចំរើន នេះ​បាន​បរិហារ​កេ​រ្ត​៌​មកលើ​អាជ្ញាធរ ភូម​ឃុំ កងកម្លាំងសមត្ថកិច្ច ដោយ​ចោទ​លោក​មេឃុំ ថា ម៉ោង​ធ្វើការ​មិនដែល​នៅ​កន្លែងដេក​ចាំតែ​ប្រាក់ខែ​( ព្រោះ​បុគ្គល​នេះ​ខឹង​មេឃុំ​មិន​ធ្វើតាម​បំណង​ខ្លួន​) ហើយ​បុគ្គល​សឿន​ចំរើន​នេះ​បាន​បង្ហោះ​ហ្វ្រេស​ប៊ុ​កដោយ​ចោទ​អាជ្ញាធរ និង​សមត្ថកិច្ច​ថា ឃុបឃិត ជាមួយ​អ្នកទិញ មក​កៀបសង្កត់​ហើយ​ធ្វើបាប​ខ្លួន ។​

តា​មកា​ពិត​លោក​មេឃុំ នៅ​កន្លែងធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រាល់ថ្ងៃ សូម្បីតែ​ថ្ងៃអាទិត្យ ហើយ កងកម្លាំង សមត្ថកិច្ច​ទៅ​សម្របសម្រួល ទំនាស់​ដី​នោះ​ដោយ​ភាពត្រឹមត្រូវ តែ​បុគ្គល សឿន​ចំរើន នេះ​បែរជា​ចោទ​បរិហារមកលើ​អាជ្ញាធរ​ទៅវិញ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ

×