Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនធានាថា កីឡាអូឡាំពិក នឹងមានសុវត្ថិភាព ដោយសារតែការដាក់ប្រទេស ក្នុងគ្រាមានអាសន្ន

ប្រទេសជប៉ុនបានសន្យារក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធ នៃកីឡាអូឡាំពិក ទាំងក្នុងនិងក្រៅប្រទេស ដើម្បីធានាថាការប្រកួតកីឡាអូឡាំពិកមានសុវត្ថិភាព ដោយសារខ្លួនបានត្រៀមពង្រីកការប្រកាស ដាក់ប្រទេសក្នុងគ្រាមានភាពអាសន្ន នៅទូទាំងប្រទេសរួមទាំងទីក្រុងតូក្យូ ដែលធ្វើម្ចាស់ផ្ទះ
ការព្រួយបារម្ភនៅតែកើតមាន ចំពោះសុវត្ថិភាពនៃព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ ដែលព្រឹត្តិការណ៍នេះត្រូវបានពន្យារពេលមួយឆ្នាំហើយ ដោយសារតែការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩។
ហើយក្នុងនោះ ស្ទាបស្ទង់មតិសាធារណៈបានបង្ហាញថា ប្រជាជនជប៉ុនភាគច្រើនជំទាស់ នឹងការប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិក នៅរដូវក្តៅនេះ ចំពេលមានការព្យាយាមគ្រប់គ្រង រលកទីបួននៃមេរោគឆ្លង និងភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំង។

ក្រុមមន្រ្តីបាននិយាយថា បច្ចុប្បន្ននេះរដ្ឋាភិបាល កំពុងត្រៀមពន្យារការដាក់ប្រទេស ក្នុងគ្រាមានអាសន្ននៅទូទាំងប្រទេស ដែលការប្រកាសអាសន្នគ្រោង នឹងលើកពេលដល់នៅថ្ងៃទី ៣១ ខែឧសភា ហើយទំនងជាឈានដល់កំឡុងខែមិថុនា។

កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានណែនាំប្រឆាំង នឹងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ប៉ុន្តែអ្នករៀបចំការប្រកួតកីឡាអូឡាំពិក បាននិយាយថា រឿងនេះនឹងមិនប៉ះពាល់ ដល់ការប្រកួតទេ។ ក្នុងនោះ សេតវិមាននៅថ្ងៃពុធកន្លងទៅ បាននិយាយថា ខ្លួនត្រូវបានធានាដោយរដ្ឋាភិបាលជប៉ុនថា ខ្លួននឹងរក្សាទំនាក់ទំនងជិតស្និទ្ធ អំពីការព្រួយបារម្ភចំពោះព្រឹត្តិការណ៍អូឡាំពិក។

លោក Katsunobu Kato លេខាធិការខុទ្ទកាល័យបាននិយាយថា ប្រទេសជប៉ុន នឹងបន្តខិតខំប្រឹងប្រែង ដើម្បីកម្ចាត់វីរុសកូវីដ-១៩ ដោយមិនគិតពីព្រឹត្តិការណ៍កីឡាអូឡាំពិក ហើយនឹងមានទំនាក់ទំនងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស អំពីវិធានការណ៍ដែលត្រូវបាន ទាក់ទងទៅនឹងព្រឹត្តិការណ៍កីឡានេះ។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា “វិធានការប្រឆាំងនឹងការឆ្លងមេរោគ ដោយប្រុងប្រយ័ត្ន គឺជាផ្នែកមួយដ៏សំខាន់ នៃការផ្តល់ព្រឹត្តិការណ៍ ប្រកបដោយសុខសុវត្ថិភាព” យើងនឹងរក្សាទំនាក់ទំនងជិតស្និទ្ធ និងតាមកាលកំណត់ជាមួយ អ្នកពាក់ព័ន្ធទាំងអស់ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីពន្យល់ពីអ្វីដែលយើងកំពុងធ្វើនេះ។
យ៉ាងណាមិញ ប្រជាជនជប៉ុនដែលបានទទួលការចាក់វ៉ាក់សាំង ហើយមានត្រឹមតែ៥ភាគរយប៉ុណ្ណោះ ហើយប្រទេសនេះ បានកត់ត្រាអំពីករណីឆ្លងក្នុងចំនួន ៧១៩.០០០ នាក់ និងមានអ្នកស្លាប់ ១២.៣៩៤ នាក់។

លោក Asahi Shimbun ដែលជាដៃគូផ្លូវការរបស់អូឡាំពិក ទីក្រុងតូក្យូ បានធ្វើបទវិចារណកថាមួយ កាលពីថ្ងៃពុធដោយជំរុញឱ្យលុបចោលការប្រកួត ប៉ុន្តែអតីតអនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយនៅថ្ងៃបន្ទាប់ថា កីឡានេះ គួរតែទៅក្នុងនៅខែកក្កដាវិញ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×