Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញនុះ ! ចាំមើលទាំងប្តីផិតក្បត់ និងស្រីសហាយជើងខ្លាំង គេចខ្លួនដល់ណា ខណៈពេលនេះប្រពន្ធដើមបានបញ្ជាក់ច្បាស់ៗថា….(វីដេអូ)

ភ្នំពេញ ៖ គួររម្លឹកបន្តិចថា កាលពីយប់ៃថ្ងទី២៥ ខែឧសភា ឆ្នាំ២០២១ មានករណីស្រ្តីជាប្រពន្ធដើម បានតាមរករឿងស្រីជាសហាយប្តី មកដល់ផ្ទះជួលស្ថិតក្នុងបុរី បន្ទាប់ពីគាត់អត់ទ្រាំពុំបាន ចំពោះទង្វើស្រីសហាយរូបនោះ នៅតែព្រហើនឆាតឌឺដង ជេរបញ្ចោមកលើរូបគាត់ជាប្រពន្ធដើមយ៉ាងសាហាវៗ ទាំងដែលរូបគាត់ ពុំដែលចង់ជ្រលក់មាត់ ជាមួយស្រីអស់សាច់រូបនេះសោះផងនោះ។

ជាការពិតណាស់ នៅក្នុងការប្រឈមមុខដាក់គ្នានៅយប់នោះ អ្វីដែលយើងគ្រប់គ្នាមិននឹកស្មាន និងក៏គួរឲ្យស្អប់ជាខ្លាំង គឺស្រីជាសហាយ ពិតជាសាហាវខ្លាំងណាស់ ដោយលើកកែវស្រាជ្រល និងថែមទាំងលើកទឹក១ ចានកន្ធន់ជះមកលើស្រ្តីជាប្រពន្ធដើមទាំងកម្រោលទៀតផង។ ទន្ទឹមនោះផងដែរ ស្រ្តីជាប្រពន្ធដើម ក៏បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានថា គាត់ត្រូវបានស្រីជាសហាយនេះ ប្រើអំពើហិង្សាយកកែវគប់មកលើគាត់ បណ្តាលឲ្យបែកចិញ្ចើមដេរអស់១២ថ្នេរ ប៉ុន្តែ នៅពេលនោះ គាត់ពុំធ្វើការប្តឹងផ្តល់អ្វីទេ ព្រោះតែយល់មុខប្តីសុំអង្វរ និងគិតថាប្តីចេះកែខ្លួនឡើងវិញ។

តែទោះយ៉ាងណា នៅពេលនេះ បងស្រីជាប្រពន្ធដើម ពុំអាចទុកមុខឲ្យស្រីសហាយរូបនេះ និងប្តីបានទៀតឡើយ ដោយគាត់បានដាក់ពាក្យបណ្តឹង ហើយដីការតុលាការក៏បានចេញបង្គាប់ឲ្យបុរសជាប្តី និងស្រីជាសហាយ ចូលខ្លួនមកប្រឈម និងបញ្ហាដែលបានធ្វើឡើងយ៉ាងសហាវមកលើរូបគាត់ឲ្យឈឺចាប់ឥតល្ហែ ដែលមិនអាចទទួលយកបានឡើយ។

នៅក្នុងពាក្យបណ្តឹង បងស្រីជាប្រពន្ធដើម បានបញ្ជាក់ប្រាប់ថា ទី១- ប្តឹងរឿងលែងលះប្តី និងទី២- ប្តឹងស្រីសហាយពីបទប្រើអំពើហិង្សា និងបង្កឲ្យមានរបួសស្នាម ដែលធ្វើឡើងមកលើរូបគាត់ តាមរយៈការយកកែវគប់បណ្តាលឲ្យបែកចិញ្ចើមដេរអស់ ១២ ថ្នេរ។

ជាមួយនិងទង្វើដ៏សហាវរបស់ស្រីសាហាយរូបនេះ បងស្រីជាប្រពន្ធដើម ក៏បានបង្ហោះសាររៀបរាប់ និងភ្ជាប់ភស្តុតាងស្លាកស្នាមរបួស១កែវ អនុស្សាវរីយ៍ចាំមិនភ្លេចអស់មួយជីវិត ឲ្យបងប្អូនមហាជនបានដឹងថា៖ «ស្រីសាច់សរដូចចានមាយាទមិនបានឆ្កែក្រោមផ្ទះ…នេះជាសកម្មភាពដែរខ្ញុំតាមវាដល់ផ្ទះ… វាមិនត្រឹមតែមិនខ្លាចញញើតទេ តែវាលើសពីសហាវឃោឃៅ…ហ៊ានលើកកែវស្រាជ្រលក្បាល និងជះទឹកក្តៅលើយើងទៀត..មិនត្រឹមតែប៉ុណ្ណោះវាហ៊ានហក់មកវ៉ៃខ្ញុំ ទេវតាមានភ្នែកកម្មវាសាង ធ្លាក់លើវាតន់ហន់….. នេះជាវីដេអូដែលបងៗខ្លះ មិនទាន់បានមើលនិងរូបភាពដែរ វាបង្ករបួសស្នាមលើខ្ញុំថ្ងៃ29/7/2019 … សូមបងប្អូនជួយសែរ និងសំណូមពរដល់គ្រប់ស្ថាប័ន ក៏ដូចជា ថ្នាក់ដឹកនាំទាំងអស់ សូមជួយរកយុត្តិធម័ រយៈពេលជាង២ឆ្នាំនេះ មកឲ្យខ្ញុំវិញផង… ព្រោះមីស្រីនេះ វាសហាវណាស់វាមិនខ្លាចច្បាប់ វាមើលងាយច្បាប់ វាហ៊ានធ្វើរឿងថោកទាប រឿងឃោរឃៅមុខមហាជនទាំងអស់… បើសិនជាឲ្យវារួចខ្លួចវាពិតជា អយុត្តិធម័ណាស់សម្រាប់ខ្ញុំ ថ្ងៃនេះវាធ្វើដាក់ខ្ញុំបានថ្ងៃក្រោយ វាក៏នៅតែព្រហើនធ្វើដាក់បងៗនារីផ្សេងទៀត បានដូចគ្នា សូមអរគុណសម្រាប់ការសែរ… ឥឡូវនេះ វាគេចពីទ្រនំ នៅបុរីពិភពថ្មីចំការដូងហើយ… បងប្អូនដែលឃើញប្រាប់វាផង ចាំទទួលដីការផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×