Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកមុត ចន្ថា ៖ គួរបង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារ ដើម្បីជួយពលរដ្ឋខ្មែរ ក្នុងវិបត្តិកូវីដ តើមូលនិធិជាង ៧០ម៉ឺនដុល្លារអាមេរិក សម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យ នៅឯណា?

ភ្នំពេញ​ ៖ លោកមុត ចន្ថា អតីតប្រធានខុទ្ទកាល័យលោកកឹម សុខា ដែលទើបទទួលបានសិទ្ធិ ធ្វើនយោបាយ យល់ឃើញថា លោក សម រង្ស៉ី បាននិងកំពុងលក់ប័ណ្ណនាឡិកា ដោយអះអាងថា ដើម្បីយកថវិកា មកជួយពលរដ្ឋខ្មែរ ដែលរងគ្រោះដោយជម្ងឺកូវីដ-១៩ នៅកម្ពុជា។
ដើម្បីជួយពលរដ្ឋខ្មែរ ឱ្យទាន់ពេលវេលា ក្នុងវិបត្តិចំពោះមុខ គួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារ ដែលជាថវិកាបានមកពីការបរិច្ចាគ របស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។ ម្យ៉ាងវិញទៀត ថវិកាជាង ៣០ម៉ឺនដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយរោគរាតត្បាតកូវីដ-១៩។

លោកមុត ចន្ថា បានសរសេរនៅលើហ្វេសប៊ុកថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិ បានបើកប្រមូលជំនួយ ពីសាធារណជន ដើម្បីគាំទ្រគម្រោងរបស់គណបក្សសង្រ្គោះជាតិ នូវមូលនិធិបង្កើត «ទូរទស្សន៍ព្រះអាទិត្យ» ឬ “SUN TV”។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិ ប្រមូលបានថវិកាដែលបានមកពីការ បរិច្ចាគថវិកាផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋខ្មែរ ជាង ៧០ម៉ឺនដុល្លារអាមេរិក។ នៅក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងបន្តមកទៀត គណបក្សសង្រ្គោះជាតិ ត្រូវរំលាយដោយតុលាការ កំពូលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សហ៊្វុនស៉ិនប៉ិច និងគណបក្សយុវជនកម្ពុជារួចមក ថវិការបស់គណបក្ស និងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ត្រូវបានដកចេញពី គណនេយ្យធនាគារស្ងាត់បាត់ឈឹង។

លោកបានបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ ៣រូប ដែលមានសិទ្ធិចុះហត្ថលេខាលើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺ១. លោក កឹម សុខា ប្រធានគណបក្ស, ២. លោក យឹម សុវណ្ណ ប្រធានគណៈកម្មការធិការប្រតិបត្តិគណបក្ស និង៣. លោក គី វណ្ណដារ៉ា អគ្គហិរញ្ញឹកគណបក្ស ប៉ុន្តែខណៈដែលលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ គឺមានតែលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះ ដែលមានសិទ្ធិចុះហត្ថលេខា ដកប្រាក់ទាំងអស់ពីគណនេយ្យធនាគារ។

លោកមុត ចន្ថា បានបន្តថា “ខ្ញុំឃើញលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ (២០១២-កុម្ភៈ ២០១៧) បាននិងកំពុងលក់ប័ណ្ណនាឡិកា ដោយអះអាងថា ដើម្បីយកថវិកា មកជួយពលរដ្ឋខ្មែរដែលរងគ្រោះ ដោយជម្ងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ ខ្ញុំយល់ថា ដើម្បីជួយពលរដ្ឋខ្មែរឱ្យទាន់ពេលវេលា ក្នុងវិបត្តិចំពោះមុខ គួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យ ដែលជាថវិកា បានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។

ម្យ៉ាងវិញទៀត ថវិកាជាង ៣០ម៉ឺន ដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះ ដោយរោគរាតត្បាតកូវីដ-១៩។

លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា គួរតែចេញមុខមកបញ្ជាក់ ដល់ម្ចាស់មូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺប្រជាពលរដ្ឋខ្មែរ តើថវិកាជាង ៧០ម៉ឺនដុល្លារ នៅឯណា ដោយមិនគិតពីលុយរបស់គណបក្ស?”។

ទាក់់ទងការចោទប្រកាន់ខាងលើនេះ យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា មិនអាចសុំការបំភ្លឺបានទេ៕ រក្សាសិទ្ធិ ដោយៈ ចេស្តារ

×