Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃេីញករណីជំងឺកូវីដ-១៩​ថ្មីចំនួន​ ៥៩៩នាក់​ជាសះស្បេីយ​ ៥០២នាក់ និងស្លាប់ថ្មី២នាក់​

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ ថ្ងៃទី ២៨ ឧសភា ២០២១​ រកឃេីញករណីជំងឺ កូវីដ-១៩​ សរុបចំនួន​ ៥៩៩នាក់​ (ឆ្លងសហគមន៌​:​ ​៥៧៤​នាំចូល:​ ២៥) និងមានជាសះស្បេីយ​ ៥០២នាក់។ ដូច្នេះចំនួនករណី ជំងឺកូវីដ-១៩សរុប​កេីន​ ២៨២៣៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២០៩០០នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ២នាក់​ សរុប​ស្លាប់ ១៩៦នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×