Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រលឹងចុងសក់ កំពុងជិះម៉ូតូដឹកត្រី ត្រូវរថយន្តកុងតឺន័រ បុកកិនចំពីលើសំណាងល្អ ម្ចាស់ម៉ូតូលោតចេញពីលើម៉ូតូទាន់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានរៀបរាប់ទាំងក្តុកក្តួលថា រូបហាក់ដូចជាបានរស់ម្តងទៀតអីចឹង ខណៈពេលរូបគាត់កំពុងតែជិះម៉ូតូឌុបត្រី បម្រុងនឹងត្រឡប់ទៅផ្ទះវិញ ត្រូវបានរថយន្តកុងទីន័រមួយគ្រឿង បុកកិនចំពីលើ សំណាងល្អ ព្រោះគាត់បានលោតចុះចេញពីលើម៉ូតូទាន់ពេលវេលា កុំអីកូនស្រីរបស់គាត់ពីរនាក់ ត្រូវក្លាយជាក្មេងកំព្រា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០ នាទីព្រឹកថ្ងៃទី ២៨ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅចំណុចស្តុកទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើនេះ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី ពណ៌សពាក់ផ្លាកលេខភ្នំពេញ 1BW -1585 ធ្វើដំណើរពីទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ នៅចំណុចភ្លើងស្តុបទួលពង្រ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3A -7303 បើកបរពីក្រោយស្របទិសគ្នា ហើយរថយន្តក៏បានបត់ស្តាំ បានជ្រុលចង្កូតកិនចំពីលើម៉ូតូ សំណាងល្អស្ត្រីខាងលើ លោតចេញទាន់ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ សហការជាមួយនឹងចរាចរណ៍ជំនាញខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើការវាស់វែង បន្ទាប់មកក៏យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម

×