Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើកណ្តាប់ដៃវាយជនរងគ្រោះ ប្លន់យកម៉ូតូមិនបានសម្រេច តែសមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យ បានសម្រេចវិញ

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្បារអំពៅទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលធ្វើសកម្មភាព វាយប្លន់ម៉ូតូពីជនរងគ្រោះ មិនបានសម្រេច នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកណ្ដាលទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ៤ និង ០០ នាទីទៀបភ្លឺ ថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ អៀង ផាដែន ហៅស្មី ភេទប្រុសអាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវលេខ ៣៥៧ ភូមិដើមស្លែងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ចំណែកជនរងគ្រោះ មានឈ្មោះជួន សុខងឺម ភេទស្រីអាយុ ២៦ ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលផ្លូវ ៣៦៩ភូមិកណ្ដាល ១ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ។

តាមការរៀបរាប់របស់ជនរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាក់ហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 1HF-1480 ធ្វើដំណើរចេញពីផ្ទះគោលបំណង ចេញទៅលក់ដូរនៅឯផ្សារច្បារអំពៅ លុះដល់ចំណុចខាងលើ ក៏លេចមុខជនសង្ស័យបានហក់ឡើងលើម៉ូតូ របស់ជនរងគ្រោះបានប្រើកណ្តាប់ដៃ ដាល់ជនរងគ្រោះបម្រុងនឹងប្លន់វាយយកម៉ូតូ ស្របពេលនោះក៏មានកម្លាំងល្បាត របស់កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្បារអំពៅទី២ បានឃើញជនរងគ្រោះនិងជនសង្ស័យ កំពុងតែប្រតាយប្រតប់ដាក់គ្នា កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ភ្លាមៗបានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្បារអំពៅទី២ តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាព វាយប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕រក្សាសិទ្ធិដោយ-សួង សាម

×