Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត ! ព្រោះកូវីដត្រូវជាប់ក្នុងរោងចក្រ តែដាច់ភ្លើងគ្មានការដោះស្រាយ ឲ្យនៅងងិតរាប់ម៉ោង សូម្បីហូបទាំងមិនដឹងសាច់នៅឆៅ ពលករភូមានិងខ្មែរ ទ្រាំពុំបានផ្ទុះការតវ៉ា (វីដេអូ)

ដោយសារការបិទរោងចក្រ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កម្មករចំណាកស្រុកដែលមានការខកចិត្ត និងខឹងសម្បាររាប់រយនាក់ បាននិយាយថា ពួកគេបានស្ថិតនៅក្នុងភាពងងឹតយ៉ាងលំបាកវេទនា ដោយសារការដាច់ចរន្តអគ្គិសនី ជាហេតុធ្វើឲ្យគ្មានអាហារហូបគ្រប់គ្រាន់ និងមិនមានការថែទាំសុខភាព។

ស្ថានភាពដ៏មិនល្អនៅពេលនោះ បាននាំឱ្យកម្មករជាង ១៣០០ នាក់ នៅរោងចក្រ Cal-Comp Electronics ក្នុងខេត្ត Phetchaburi សម្រេចនាំគ្នាធ្វើការតវ៉ា ដែលក្នុងនោះរួមទាំងការដាច់ចរន្តអគ្គិសនីរយៈពេល ១២ ម៉ោង មិនត្រូវបានដោះស្រាយ។

Tlay Nyo ជាកម្មករភូមាម្នាក់ ដែលកំពុងជាប់គាំងនៅក្នុងរោងចក្រនោះ បាននិយាយតាមទូរស័ព្ទជាភាសាថៃថា «ពួកយើងត្រូវមើលថែគ្នា។ គ្មានមន្រ្តីណាម្នាក់នៅទីនេះទេ។ កាលពីម្សិលមិញ មិនមានអគ្គិសនីប្រើប៉ុន្មានម៉ោង ហើយយើងមិនដឹងថាតើវានឹងកើតឡើងម្តងទៀតនៅថ្ងៃនេះ ឬយ៉ាងណាទេ»។

ចំនួនកម្មករពិតប្រាកដដែលជាប់គាំងនៅរោងចក្រ គេក៏ពុំបានទាន់ដឹងច្បាស់នៅឡើយទេ ខណៈលោក Tlay Nyo បាននិយាយថា មានយ៉ាងហោចណាស់កម្មករភូមាចំនួន ១.៥០០ នាក់ បូករួមទាំងជនជាតិខ្មែរផ្សេងទៀត។

កម្មករចំណាកស្រុករូបនេះ ក៏បានឲ្យដឹងទៀតថា រូបគាត់មានអាហារហូបគ្រប់គ្រាន់ តែអ្នកផ្សេងទៀត ពុំមានអាហារគ្រប់គ្រាន់នោះទេ។

គួរបញ្ជាក់ថា រោងចក្រអេឡិចត្រូនិក Cal-Comp ត្រូវបានបញ្ជាឱ្យបិទទ្វារ ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៤ ខែមិថុនា បន្ទាប់ពីកម្មករជិត ៧០០ នាក់ ក្នុងចំណោមកម្មករ ៣.៣០០ នាក់ ត្រូវបានធ្វើតេស្ត៍វិជ្ជមានជំងឺកូវីដ១៩។

ប្រធានផ្នែកសុខាភិបាលខេត្ត Phetchaburi លោក Petcharuek Tansawat បានមានប្រសាសន៍ថា ការបិទរោងចក្រនេះគឺជា “ការសំរេចចិត្តដោយស្ម័គ្រចិត្ត” ពីថ្នាក់ដឹកនាំដែលបានសន្យាថានឹងយកចិត្តទុកដាក់ ដល់និយោជិកដែលត្រូវដាក់ខ្លួននៅដាច់ដោយឡែកពីគ្នា។

ដោយឡែក តាមរយៈការចែករំលែករូបភាព ក៏បានបង្ហាញនៅខាងក្នុងរោងចក្រ កម្មករត្រូវមើលថែសុខភាពខ្លួនឯង តាមរយៈការពិនិត្យមើលសម្ពាធឈាមឲ្យគ្នាទៅវិញទៅមក និងរួមទាំងជាមួយរូបភាព នៃសាច់មួយដុំមិនទាន់ឆ្អិន ដែលកម្មករត្រូវបានបង្ខំឱ្យបរិភោគកាលពីយប់មិញ ដោយសារតែអគ្គិសនីត្រូវបានកាត់ផ្តាច់រាប់ម៉ោង។

កម្មករភូមាមួយចំនួនដែលមានចំនួនភាគច្រើន បានលើកឡើងពីការរើសអើងក្នុងចំណោមកម្លាំងពលកម្មផងដែរ ដោយនិយាយថា ពលករថៃទទួលបានអាហារដែលមានគុណភាពខ្ពស់ជាងមុនទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×